មនុស្សប្រមាណ ១០០នាក់​ ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន​ លេងល្បែងស៊ីសង​ និងលួចលាក់អាវុធខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចកង្ក្រាប នៅខណ្ឌចំការមន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មនុស្សប្រមាណ ១០០នាក់​ ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន​ លេងល្បែងស៊ីសង​ និងលួចលាក់អាវុធខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចកង្ក្រាប នៅខណ្ឌចំការមន"

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចចម្រុះ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះវាយឆ្មក់ បង្រ្គាប កន្លែងលួចលាក់ ប្រេីប្រាស់គ្រឿងញៀន ក្រវី (ថ្នាំK) ដែលមានយីហោ ML បានជាច្រើននាក់ បញ្ចូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសារសួរនាំ បន្ថែម ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:០០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ១០៥ ប្រឡាយលូបឹងត្របែក ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមការបញ្ជាក់ពី​ លោក​ សាន​ សុខសីហាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបាន ឲ្យដឹងថាកាលពីយប់មិញនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលួចឆ្មក់បង្រ្គាប កន្លែងលួចលាក់ ប្រេីប្រាស់គ្រឿងញៀន ក្រវី មួយកន្លែង​ ដែលមានជនជាតិបរទេសនិងខ្មែរ​ជាងច្រេីនណាក់​ សរុបប្រមាណជាង ១០០នាក់ដែលកំពុងប្រមូលម្តុំគ្នា​ លួចលាក់ប្រើប្រាស់គ្រឿងញៀនល្បែងស៊ីសង​ និងមានប្រើប្រាស់អាវុធខុសច្បាប់មកទល់ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបានប្រមាណជាង១០០នាក់​ យកមកស្នងការនគរបាលរាជធានីភ្នំពេញកំពុងតែធ្វើការតេស្តរកសារធាតុញៀន​ និងកំពុងសាកសួរ​ រួច​បន្ត​ នីតិវិធីទៅតាមផ្លូវច្បាប់
៕
Previous Post Next Post