កំពង់ស្ពឺ៖ អ្នកកាសែតចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់.! ដោយចោទថា ពួកគេដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។
ការឃា.ត់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តាមការបញ្ជាពីគណបញ្ជាការឯកភាពស្រុកឱរ៉ាល់!!។អ្នកកាសែតដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន(បាសិទ្ធធីវី)។ក្នុងនោះសមត្ថកិច្ច៖ ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 ពូថៅចំនួន០១ដេីម ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន ០០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ប័ណ្ណបើកបរចចចំនួន០១សន្លឹក ប័ណ្ណសម្គាល់រថយន្តចចំនួន១សន្លឹក លុយខ្មែរចំនួន១លានរៀល ។២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត) ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441-ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Iphone ០១គ្រឿង ម៉ាក តិចណូ ០១គ្រឿង)លុយខ្មែរចំនួន៤០ម៉ឺនរៀលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹកកាតសម្គាល់អ្នកសារពត៌មានចំនួន ០១សន្លឹកជំពាមកៅស៊ូចំនួន ០១ចិញ្ជៀនដាំត្បូងចំនួន០១វង់ ។សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ច បាននាំយកអ្នកកាសែតទាំង២នាក់ មកកាន់អធិការដ្ឋានស្រុកឱរ៉ាល់ ដេីម្បីធ្វេីការសាកសួរ នៅចំពោះមុខសមត្ថកិច្ច អ្នកកាសែតទាំង២នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនស្ថិតនៅចំណុចនោះ ដេីម្បីឃ្លាំមេីលបទល្មេីសព្រៃឈេី និងយកលុយពីអ្នកដឹកអុស ដឹកធ្យូងក្នុង១ឡាន ៥០០០រៀល ទៅ ១០,០០០រៀល គ្រាន់ទិញបាយហូប ហេីយមិនដែលដេញចាប់ ដេញស្ទាក់អ្វីទេ គឺអ្នករកស៊ីឈើ អុស ធ្យូងទាំងនោះឈប់ឡានអោយដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ!!។មហាជននិង អង្គការសង្គមស៊ីវិល បានដាក់ការសង្ស័យ និងកើតឆ្ងល់ថា ប្រហែលជាអ្នកកាសែតទាំង២នាក់នេះ ជាអ្នកកាសែតចំណូលថ្មី ដែលចូលទៅឈរជើង នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងជាឆ្អឹងទទឹងក ទើបកើតមានការចាប់ខ្លួន ឬយ៉ាងណា ឬក៏ដោយសារអ្នកកាសែតក្នុងតំបន់នោះ បានឈរជើងប្រមូលប្រយោជន៍ពីបទល្មើសព្រៃឈើ ជាមួយសមត្ថកិច្ចនៅទីនោះ ធ្វើមានបាន និងព្យុះភ្លៀងយ៉ាងណា ក៏មិនដែលមានបញ្ហាឡើយ និងតែងកើតមានករណីមបើកឡានដេញបុ.ក បា.ញ់កាំភ្លើងខ្យល់ និងគម្រាមកំហែង គ្រប់រូបភាពពីសំណាក់អ្នកកាងបទល្មើសព្រៃឈើ មកលើអ្នកកាសែតដែលចូលទៅម្តងម្កាលប៉ុណ្ណោះ។បច្ចុប្បន្នៈ អ្នកកាសែតទាំង២នាក់ខាងលើ ស្ថិតក្រោមការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការ!។ជុំវិញការចាប់ខ្លួន អ្នកកាសែត២នាក់ខាងលើនេះដែរ មហាជនទូទៅជាពិសេស បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់.សម្ដែងការសោកស្ដាយ.រន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់។ដោយថា អ្នកកាសែតគ្រាន់តែ ចុះយកព័ត៌មាន ចាំប្រមា.ញ់បទល្មើស ព្រៃឈើសោះហ្នឹង! បែរជាក្លាយជាឆ្អឹ.ងទទឹង.ក.របស់គេ! រហូតត្រូវចាប់ខ្លួន ទាំងដែលកំពុងសំរាកពេលយប់ និងពុំបានដាក់បារ៉ាស់ ស្ទាក់ឃាត់បទល្មើសព្រៃឈើ ដើម្បីជំរិតយកលុយនោះឡើយ ម្យ៉ាងវិញទៀត អ្នកកាសែតខាងលើ ក៏ពុំបានបើករថយន្ត ដេញចាប់បទល្មើសព្រៃឈើ ដើម្បីជំរិតទារលុយអ្វីដែរ.!!។បងប្អូនអ្នកសារព័ត៌មានជាច្រើនចោទជាសំនួរថា៖ អ្នកកាសែត ចាំប្រមាញ់បទល្មើសត្រូវគេចាប់.ចុះហេតុអ្វីបានជា មិនចាប់ខ្លួនពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??។ជុំវិញរឿងរ៉ាវខាងលើ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥"ដើមរាំង"បានព្យាយាមសុំការបំភ្លឺពីលោក ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់ ដោយនិយាយយ៉ាងខ្លីថា សំណុំរឿងបានបញ្ជូនដល់ខេត្តហើយ.ផុតស្រុកហើយ ហេតុនេះមិនអាចបកស្រាយបំភ្លឺបាននោះទេ៕ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !













