អាជីវករលក់ត្រីលើផ្លូវសាធារណៈ នៅតែបង្ករភាពអាណាធិបតេយ្យជាខ្លាំងខណៈអាជ្ញាធរខណ្ឌព្រែកព្នៅរក្សាភាពស្ងៀមស្ងាត់
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាជីវករលក់ត្រីលើផ្លូវសាធារណៈ នៅតែបង្ករភាពអាណាធិបតេយ្យជាខ្លាំងខណៈអាជ្ញាធរខណ្ឌព្រែកព្នៅរក្សាភាពស្ងៀមស្ងាត់

ភ្នំពេញ ÷ អាជីវករនៅតែបង្ករភាពអនាធិបតេយ្យលក់ បិតលើផ្លូវសាធារណៈជារៀងរាល់ថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការកើនឡើង ទោះបីអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជាហូរហែរ សំណូមពរទៅដល់អាជ្ញាធរដែលពាក់ព័ន្ធ មានលោក ធឹម សំអានអភិបាលខណ្ឌព្រែកព្នៅយ៉ាងណាក៏ដោយហាក់ដូចជា មិនមានប្រសិទ្ធភាពនិងចំណាត់ការណាមួយ លើអាជីវករទាំងអស់នោះ ទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា អាជីវករលក់យ៉ាងអាណាថាបតេយ្យ អាជ្ញាធរមិនមានចំណាត់ការរៀបចំសណ្ដាប់ធ្នាប់ ណាមួយទៅលើពួកគាត់នោះទេ ទើបពួកគាត់ លក់យ៉ាងអាណាធិបតេយ្យដូច្នេះ ហើយអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥  នោះទីតាំងដែលអាជីវករកំពុងតែរីករាលដាលដូចផ្សិត លក់បិទផ្លូវនេះគឺ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មហាជននិងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ មានចំណាត់ការបែបណាចំពោះការ ដែលយកផ្លូវសាធារណៈ មកប្រកបអាជីវកម្ម យ៉ាងអាណាធិបតេយ្យបែបនេះ ឬក៏អស់លោកទទួលលាបសក្ការៈពីក្រុមអាជីវករទាំងនោះ ទើបបានជាបណ្ដែតបណ្ដោយ ឱ្យមានការដាក់លក់និងដោះដូរទំនិញពេញផ្លូវ តើឯណាទៅទីក្រុងស្អាត ឯណាសោភ័ណ្ឌភាពទីក្រុង ដ៏ស្រស់ស្អាត ដែលគ្មានសំរាម គ្មានខ្លិនស្អុយ ៕
div class="separator" style="clear: both; text-align: center;">
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
Previous Post Next Post