ជនជាតិថៃ ៦៤នាក់ ត្រូវសមត្ថកិច្ចកម្ពុជា បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនជាតិថៃ ៦៤នាក់ ត្រូវសមត្ថកិច្ចកម្ពុជា បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត"

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ជនជាតិថៃចំនួន ៦៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត  ក្រោយរកឃើញថា ពួកគេមកធ្វើការ និងស្នាក់នៅខុសច្បាប់ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាយើង ជនជាតិថៃទាំងនេះ ត្រូវបាននគរបាលនាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន កាលពីថ្ងៃ២៨កក្កដា ឆ្នាំ២០២២ ចំនួន ៥៥នាក់ ស្រី ២១នាក់។
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់បានម្នាក់ ភេទស្រី កាលពីថ្ងៃទី៨កញ្ញា និង៨នាក់ ស្រី៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ឃាត់នៅថ្ងៃទី២៨សីហា ឆ្នាំ២០២២។
សមត្ថកិច្ចកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ផាន ភក្តី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ឱ្យសមត្ថកិច្ចថៃ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជនជាតិថៃទាំងនេះ នឹងមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាវិញឡើយ នៅក្នុងរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃចាប់បញ្ជូនចេញ នៅថ្ងៃទី២៩កញ្ញានេះ៕
Previous Post Next Post