បុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីគាត់ជិះម៉ូតូជ្រុលទៅបុកពីក្រោយ រថយន្តដែលកំពុងចតលើចិញ្ចើមផ្លូវ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីគាត់ជិះម៉ូតូជ្រុលទៅបុកពីក្រោយ រថយន្តដែលកំពុងចតលើចិញ្ចើមផ្លូវ"

ភ្នំពេញ÷ហេតុការនេះបានកើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-9986 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឈប់ចតលើផ្លូវដោយពុំដឹងថា អ្នកបើកបររវល់ទៅណាឡើយ លុះរយ:ពេលប្រមាណ១០នាទីក្រោយមក មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1S-0197 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ហើយម៉ូតូរបស់គាត់ បានរងការខូចខាតយ៉ាងដំណំផងដែរ។
  ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះត្រួតពិនិត្យ វាស់វែងរួចរាយការណ៍បន្ត ទៅកាន់នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះទៅនាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
Previous Post Next Post