ព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីមានបណ្តឹងតាម HotLine របស់ក្រុមការងារ សម្ដេចក្រឡាហោម ស ខេង បានចុះប្រតិបត្តិការស្រាវជ្រាវនិងត្រួតពិនិត្យទីតាំងក្នុងសណ្ឋាគារយីហោ”ថាមពលថ្មី “នៅក្នុងខេត្តព្រះសីហនុ បានរកឃើញបុរសជនជាតិចិន០៩នាក់ សង្ស័យថាត្រូវបានបង្ខាំងទុកដោយខុសច្បាប់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង ១១៖៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងបានសហការជាមួយកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនក្រសួងមហាផ្ទៃ បានចុះមកដល់ទីតាំងអគារ ថាមពលថ្មី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីស្វែងរកបុរសជនជាតិចិន ០៩នាក់ សង្ស័យថា ត្រូវបានបង្ខាំងទុកដោយខុសទី១៖ ឈ្មោះ JIANG LINFENGទី២៖ ឈ្មោះ CHEN WEIទី៣៖ ឈ្មោះ SUN SHIHAOទី៤៖ ឈ្មោះ LIU ZEHAOទី៥៖ ឈ្មោះ LUO ZHENHUAទី៦៖ ឈ្មោះ DU HAILUNទី៧៖ ឈ្មោះ LIANG JIANQIANGទី៨៖ ឈ្មោះ CHEN HANJIEនិងទី៩៖ ឈ្មោះ CHEN RONGWEIលោកអ្នកនាំពាក្យ ក៏បានបន្តថា ដោយមានការសហការពីម្ចាស់ទីតាំងកម្លាំងសមត្ថកិច្ចបានស្វែងរកឃើញជនរងគ្រោះទាំង ០៩នាក់ ជាជនជាតិចិន ភេទប្រុស និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលនៅចាំយាមជនរងគ្រោះមិនឱ្យចេញពីបន្ទប់ស្នាក់នៅ។





