បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់ ធ្វើឱ្យនារីម្នាក់រងរបួសធ្ងន់និងម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់ ធ្វើឱ្យនារីម្នាក់រងរបួសធ្ងន់និងម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ ៖ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ៣២៨ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តម៉ាកToyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 BH -4352 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ៣២៨បានជ្រុលទៅបុកម៉ូតូវ៉េវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លា៏កលេខភ្នំពេញ1AM -2137 ជិះដោយនារីពីរនាក់ ដែលបើកស្របគ្នានៅខាងមុខ ចំពីក្រោយពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្ដាលឱ្យនារីម្នាក់បែកក្បាលហូរឈាមពេញថ្នល់ រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង ទម្រាំរថយន្តសាមុយមកយកជនរងគ្រោះទៅសង្គ្រោះ មានរយៈពេលជាងកន្លះម៉ោងឯណោះ ធ្វើឱ្យជនរងគ្រោះស្លាប់ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាននារីម្នាក់ដែលជាអ្នករួមដំណើរជាមួយបានរងរបួសស្រាល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ត្រួតពិនិត្យមើលនិងធ្វើការទំនាក់ទំនងទៅនគរបាលជំនាញមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្ករួមជាមួយម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់  ៕
Previous Post Next Post