បុរសម្នាក់បើករថយន្តដឹកស្រីស្នេហ៍យ៉ាងលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋធ្វើឱ្យខូចខាតរថយន្តមួយកំណាត់មុខ...
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់បើករថយន្តដឹកស្រីស្នេហ៍យ៉ាងលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋធ្វើឱ្យខូចខាតរថយន្តមួយកំណាត់មុខ...

ភ្នំពេញ ៖ បុរសម្នាក់បានរួមដំណើរជាមួយនារីម្នាក់ទៀតសង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញបុរសម្នាក់រួមដំណើរជាមួយ នារីម្នាក់ទៀត ទំនងជាស្រវឹងស្រាផងបានបើករថយន្តម៉ាក Ford mustang ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាក លេខកម្ពុជា MKN.9939 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ តែសំណាង ល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ គឺគ្រាន់តែខូចខាតរបងផ្ទះប្រជាពលរដ្ឋ និងខូចខាតរថយន្តតែប៉ុណ្ណោះ ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កហេតុក៏បានរត់ឡើងឡំប្រឺតាគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុដោយភាគីម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Previous Post Next Post