សាលារាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីចំណីផ្លូវលេខ១៥១ ក្នុងខណ្ឌព្រែកព្នៅ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សាលារាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីចំណីផ្លូវលេខ១៥១ ក្នុងខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២២នេះ បានបន្តជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីចំណីផ្លូវលេខ១៥១ ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដើម្បីរកដំណោះស្រាយជូនពួកគាត់ និងបានពន្យល់ពីការតាំងទីលំនៅសព្វថ្ងៃបន្ថែមដល់ពួកគាត់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនដី ១ឡូតិ៍ ក្នុង១ខ្នងផ្ទះ មានទំហំ៤.៥ម គុណ១៨ម៉ែត្រ។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, មន្ត្រីភូមិបាលខណ្ឌ រួមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។
បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន MNSP NEWS ថា «កិច្ចពិភាក្សានេះ គឺអាជ្ញាធររាជធានីភ្នំពេញ បានពន្យល់ពីការតាំងទីលំនៅសព្វថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វអំពីការដោះស្រាយគោលនយោបាយរបស់សាលារាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅលើដីចំណីផ្លូវលេខ១៥១»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា «បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងកំពុងរកដំណោះស្រាយដោយបានផ្តល់ជូននូវដីទំហំ ៤.៥ គុណម៉ែត្រ ១៨ម៉ែត្រ ក្នុង១ខ្នងផ្ទះ ដែលមានទីតាំងលើផ្លូវ១៥១ ដូចគ្នា ប៉ុន្តែ មានចម្ងាយមិនដល់ ២គីឡូម៉ែត្រ ពីទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃនោះទេ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ប្រព័ន្ធទឹក ភ្លើង ដែលបម្រើដល់ការរស់នៅរបស់ពួកគាត់បានសមរម្យ»។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ពួកគាត់នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីអាជ្ញាធរ (ប្លង់រឹង)។
  បន្ទាប់ពីពិភាក្សាគ្នាយ៉ាងផុសផុល ប្រជាពលរដ្ឋបានសម្រេចឯកភាពតាមសំណើរបស់ឯឧប្រធានអង្គប្រជុំ ដោយជ្រើសរើសតំណាងរបស់ខ្លួនក្នុងចំនួនមួយសមស្រប ដើម្បីមកបន្តជជែកពិភាក្សាលំអិតក្នុងមួយករណីៗមួយខ្នងផ្ទះៗជាមួយក្រុមការងារ ឈានទៅរកលទ្ធផលចុងក្រោយបញ្ចប់បញ្ហាទាំងស្រុង៕
Previous Post Next Post