កម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូមួយកន្លែងក្នុងបុរីញូថោន ដកហូតបានសម្ភារ:មួយចំនួន
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូមួយកន្លែងក្នុងបុរីញូថោន ដកហូតបានសម្ភារ:មួយចំនួន

ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់​ ដកហូតសម្ភារៈមួយចំនួនកាលពីរសៀលថ្ងៃទី៩ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចក្នុងបុរីញូថោន​ ផ្លូវ១១៣​ ភូមិទួលព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេីបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ អស់រយះពេលជិតមួយខែទៅហេីយតែអាជ្ញាធរមូលដ្ឋានមិនទទួលបានព័ត៌មាននេះទេរហូតមកដល់រសៀលថ្ងៃទី៩​ ខែកញ្ញា​នេះកម្លាំងចម្រុះរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងខាងលេីនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់និងដកហូតទូហ្គេមចំនួន៤ បៀរ៣កេស ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។



 បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិតជាបណ្តោះអាសន្នចំណែកមនុស្សដែលពាក់ព័ន្ធរួមទាំងសម្ភារៈត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនិតិវិធី៕
Previous Post Next Post