បែកធ្លាយ ឈ្មួញចតរថយន្ដដឹកឈើទុកនៅផ្លូវចូលប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ទាំងកណ្តាលអធ្រាត្រ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បែកធ្លាយ ឈ្មួញចតរថយន្ដដឹកឈើទុកនៅផ្លូវចូលប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ទាំងកណ្តាលអធ្រាត្រ"

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ  ក្រុមឈ្មួញបានដឹកដើមបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មានតាមប្រម៉ាញ់រូបភាព ឈ្មួញចតរថយន្ដទុកនៅផ្លូវចូល ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ដែលមានទីតាំងស្ថិតនៅ  ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយនៅពេលរសៀលនេះរថយន្ដដឹកដើមឈើបានចតនៅក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងវិញម្ដង រថយន្ដទាំងនោះពាក់ស្លាកលេខកំពង់ចាម 3A.6030 និងកំពង់ចាម3A.8949 ករណីរថយន្ដដឹកដើមឈើ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ ។

បើតាមអ្នកបើកបររថយន្តដឹកដើមឈើបានប្រាប់អ្នកសារព័ត៌មានយើងថា ដើមឈើដែលដឹកនេះ មកពីខេត្តកំពង់ចាម ជាប្រភេទដើមឈើចំរុះ  ក្នុងការដឹកដើមឈើឆ្លងដែន មេរបស់គាត់បាន ការចំណាយរត់ឲ្យគ្រប់អស់ហើយ ដើម្បីឆ្លងព្រំដែនចូលប្រទេសវៀតណាម។
ការរកស៊ីដឹកដើមឈើឆ្លងព្រំដែនទៅលក់ឲ្យឈ្មួញវៀតណាមនេះ  មានដើមម្ជូរអំពឹល ដើមធ្នង់ ដើមចាន់ ដើមចាន់គីរី ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ  ហើយនៅពេលដឹកមកដល់ខេត្តស្វាយរៀងគឺមានអ្នករត់ការឲ្យក្នុង១ជើងៗហើយ ដឹកដល់ដៃឈ្មួញវៀតណាម។
ប្រភពបន្តទៀតថា ចំពោះលោក ដឹកចេញតាមប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ចំពោះអ្នកផ្សេងលោកមិនបានដឹងថាដឹកចេញតាមច្រករបៀងណានោះទេ ទាក់ទិនករណីនេះដែរ សារព័ត៌មានយើងមិនអាចរកការសុំបំភ្លឺ ពីសមត្ថកិច្ចដែលឈរជើងតាមច្រករបៀងឬ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង បាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ 
ទាក់ទងនិងការចុះផ្សាយអង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីសមុីភាគីឬអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន៕
Previous Post Next Post