កណ្ដាល÷ទូកដរដឹកសិស្សសាលាមួយគ្រឿងបានលិច កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បណ្ដាលឲ្យសិស្សសាលា៣០នាក់ បានលិចចូលទន្លេ ប៉ុន្តែសិស្សប្រម៉ាណ១០នាក់បានបាត់ខ្លួន នៅចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ព័ត៌មានបន្ថែម គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧ៈ៣០នាទីព្រឹកនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) មកដល់ពេលនេះ បានរងឃើញសពជនរងគ្រោះចំនួន០៤នាក់បន្ថែមទៀត (ស្រី០១នាក់) មានដូចខាងក្រោម÷១-ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស២-ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។







