ភ្នំពេញ÷នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះនៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Vanthoung) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
ឯកឧត្តម វ៉ូ វ៉ាន់ធឿង បានគោរពនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានគោរពវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននិងការអភិវឌ្ឍ របស់កម្ពុជា។ទី១) ជំរុញទំនាក់ទំនងរវាងបក្សនិងបក្ស ឱ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង ទី២) ជំរុញការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរទី៣) ជំរុញទំនាក់ទំនង រវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ។ទី៤) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខទី៥) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្មនិងទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់និងពិភពលោក
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ូ វ៉ាន់ធឿង ដែលបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច ។
សម្ដេចតេជោ បានគាំទ្រចំពោះសំណើទាំង ៦ចំណុច របស់ឯកឧត្តម វ៉ូ វ៉ាន់ធឿង។ សម្ដេចតេជោបានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អ ជាទីបំផុត ជាពិសេស បញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា៖ ការជួញដូរ រត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សជាដើម៕






