ឃាត់ខ្លួនជនសង្ស័យ ០៣នាក់រួមទាំងវត្ថុតាង ករណី លួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅស្វាយរៀង"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់រួមទាំងវត្ថុតាង ករណី លួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅស្វាយរៀង"

ស្វាយរៀង ៖ កាល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានថា មានការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ០១ទីតាំង ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីលួចលេងល្បែងខាងលើភ្លាមៗ។

បន្ទាប់មកឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន ÷ រថយន្ត ០១គ្រឿង, ម៉ូតូ ០៥គ្រឿង និងមាន់ជល់ចំនួន ០២ក្បាល។ ជនសង្ស័យ រួមនឹងវត្ថុតាងបានកសាងសំណុំរឿងចាត់ការតាមច្បាប់។
សូមអរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់ ៕
Previous Post Next Post