ឃាត់ខ្លួនជនជាតិចិន ៤នាក់ និងម្ចាស់រថយន្ដ លួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសឡាវនៅខេត្តព្រះវិហារ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនជាតិចិន ៤នាក់ និងម្ចាស់រថយន្ដ លួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសឡាវនៅខេត្តព្រះវិហារ"

ខេត្តព្រះវិហារ ៖  កាលពី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងរងខេត្តព្រះវិហារ និងជាមេបញ្ជាការទិសស្រុកឆែប ដោយមានការសង្ស័យថាមានជនជាតិចិនលួចឆ្លងដែនខុសច្បាប់ បានដាក់បទបញ្ជាឲ្យ កម្លាំងផ្នែកសឹករងឆែប ដឹកនាំដោយលោកអនុសេនីយ៍ទោ រស់ សារុន និងលោកវរៈសេនីយ៍ត្រី ថោង ស៊ីថា បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ស្រឡៅ ឃាត់រថយន្តមួយគ្រឿងម៉ាក(ហៃលេនដឺ) ស្លាកលេខ ភ្នំពេញ ២AY ៤៩៧១ នៅចំណុច WA(15382 68318)។

អ្នកបើកបរមានឈ្មោះម៉ែន ចលនា ភេទប្រុស អាយុ34ឆ្នាំ រស់នៅភូមិដងទង់ ឃុំដំបូខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ក្នុងរថយន្តមានជនជាតិចិនប្រុស 4នាក់ដែលបានធ្វើសម្មភាពលួចឆ្លងដែនទៅប្រទេសឡាវ តាមចម្លើយសារភាពរបស់ម្ចាស់រថយន្តបានអោយដឹងថា (ឈ្មោះ សាន រ៉េត )ជាមេខ្លោងជួញដូរជនជាតិចិនឆ្លងដែនខុសច្បាប់។
បច្ចុប្បន្នម្ចាស់រថយន្ត និងជនជាតិចិនប្រុស ៤នាក់ បានធ្វេីកំណត់ហេតុផ្ទេរ ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចាត់ការតាមនីតិវិធីច្បាប់ ៕
Previous Post Next Post