រណ្ដៅដីខុសច្បាប់ជាច្រើនកន្លែង ក្នុងស្រុកកណ្ដាលស្ទឹង សង្ស័យជាប់ពាក់ព័ន្ធជាមួយលោកចៅហ្វាយស្រុក"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រណ្ដៅដីខុសច្បាប់ជាច្រើនកន្លែង ក្នុងស្រុកកណ្ដាលស្ទឹង សង្ស័យជាប់ពាក់ព័ន្ធជាមួយលោកចៅហ្វាយស្រុក"

កណ្តាល៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ មានរណ្តៅដីខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល សង្ស័យមានការជាប់ពាក់ព័ន្ធជាមួយលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនិងមានអ្នកពាក់ព័ន្ធផ្សេងទៀតជាច្រើន។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង គឺមានរណ្តៅដីជាច្រើនកន្លែងត្រូវបានគេជីកយកអាចម៍ដីលក់យ៉ាងជ្រៅ ស្ទើរដល់ក្បាលប្រេត ដែលសកម្មភាពនេះគឺគេសង្ស័យថា សុទ្ធតែរណ្ដៅដីដែលខុសច្បាប់ ហើយមានការឃុបឃិតគ្នារវាងម្ចាស់រណ្ដៅ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសគឺមិនអាចរួចផុតពីកណ្ដាប់ដៃលោកអភិបាលស្រុកឡើយ។
ករណីរណ្តៅដី ភាគច្រើនអត់ច្បាប់ត្រឹមត្រូវទេ ជួនកាលអាជ្ញាប័ណ្ណត្រឹមខេត្ត ប៉ុន្តែជាក់ស្តែងគេជីកដល់ក្បាលប្រេត ដែលនេះហើយគឺខុសច្បាប់ ប៉ុន្តែបើមិនមានការពាក់ព័ន្ធគ្នាជាមួយមន្ត្រីជំនាញទាំងនោះទេ គឺគ្មានម្ចាស់រណ្ដៅណាមួយអាចហើរផុតឡើយ និយាយរួម គេត្រូវរ៉ូវគ្នាជាចង្កោមតែម្ដង។
នេះបើយោងតាមការបែកធ្លាយពីម្ចាស់រណ្ដៅដីខុសច្បាប់នោះបានឲ្យដឹងដែរថា ដីគាត់មានទំហំធំណាស់ ហើយគាត់សុំច្បាប់ទៅក្រសួងរ៉ែចំនួន០២ឆ្នាំហើយ នៅមិនទាន់បានអាជ្ញាប័ណ្ណទេ ហើយគាត់ក៏បានជីកយកអាចម៍លក់រាប់ខែមកហើយ ដោយយកលុយទៅជួយអ្នកនេះ ជួយអ្នកនោះ រាប់ពាន់ដុល្លារ ជាថ្នូរនឹងការ គេមិនរករឿង ៕
Previous Post Next Post