ស្រលាញ់គ្នាមិនទាន់បានមួយខែផងខាងប្រុសវាយសម្លាប់គូរស្នេហ៍របស់ខ្លួន រួចធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្រលាញ់គ្នាមិនទាន់បានមួយខែផងខាងប្រុសវាយសម្លាប់គូរស្នេហ៍របស់ខ្លួន រួចធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ"

ភ្នំពេញ-ករណីអំពើរឃាតកម្មរវាងគូរស្នេហ៍មួយគូដែលទើបតែស្គាល់មិនទាន់បាន១ខែផង បុរសជាសង្សាបានវាយសម្លាប់គូរស្នេហ៍របស់ខ្លួនរួចរិតក និងខាំអណ្តាតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំនុចបន្ទប់ជួលមួយកន្លែង ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពនារីខាងលើនេះមានឈ្មោះ វឿន សីហា អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅចំនុចកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តឧត្តមានជ័យ ។
ចំណែកបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងតែទំនាក់ទំនង រកក្រុមគ្រួសារសាច់ញាតិ នៅឯខេត្តស្វាយរៀង។
យោងតាមសម្តីរបស់ស្ត្រីដែលជាម្តាយមីងខាងភាគីនារីរងគ្រោះខាងលើ បានឲ្យដឹងថា នារីខាងលើនេះទើបតែមកពីខេត្តឧត្តមានជ័យ មករកការងារធ្វើជាកម្មកររោងចក្រ បានប្រហែលជាងកន្លះខែប៉ុណ្ណោះ ហើយបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងទេ មិនដឹងថារូបគេមានទំនាក់ទំនងស្នេហ៍ជាមួយបុរសខាងលើនេះតាំងពីពេលណានោះទេ។
លុះនៅព្រឹកថ្ងៃកើតហេតុរូបគាត់ដែលត្រូវជាម្តាយមីង មិនឃើញក្មួយស្រីរបស់គាត់ទៅធ្វើការ ក៏បានតេទូរស័ព្ទជាច្រើនដងតែគ្មានអ្នកទទួល ទើបរូបគាត់មិនអស់ចិត្តក៏បានមកដល់បន្ទប់របស់ក្មួយគាត់ ឃើញទ្វាចាក់គន្លិះពីខាងក្នុង ហើយគាត់ក៏បានគោះទ្វាស្រែកហៅ តែគ្មានការឆ្លើយតប ទើបគាត់បើកបង្អួចអើតមើលក៏ប្រទះឃើញសាកសពគូរស្នេហ៏ទាំងពីរនាក់ដេកស្លាប់ក្នុងបន្ទប់មានសភាព ធំក្លិនស្អុយទៅហើយ ដោយអ្នកជិតខាងប្រាប់ថា ពួកគេទាំងពីរនាក់ខាងលើនេះ បានឈ្លោះប្រកែកគ្នាតាំងពីថ្ងៃសៅរមកម្លេះហើយក៏មិនឃើញពួកគេចេញពីបន្ទប់ដែរ។
បន្ទាប់ពីឃើញគូរស្នេហ៍ទាំងពីរនាក់ខាងលើនេះដេកស្លាប់ភ្លាមៗនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិនគរបាលសង្កាត់កំបូល ឲ្យចុះទៅមើល ពេលសមត្ថកិច្ចទទួលបានព័ត៍តមាន ថាមានករណីមនុស្សស្លាប់នៅចំនុចខាងលើសមត្ថកិច្ចបានយកខ្សែហ៊ុំព័ទ្ធនិងបានរាយការណ៍បន្ត ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យសាកសពគូរស្នេហ៍ទាំង២នាក់ខាងលើ ដោយសមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើជាអំពើរឃាតកម្ម ដោយបុរសជាគូរស្នេហ៍ បានវាយសម្លាប់ទៅលើនារីជាសង្សាមានស្នាមជាំពេញផ្ទៃមុខ ហើយខាងប្រុសបានយកក្រមារឹតក និងខាំអណ្តាតសម្លាប់ខ្លួនតាមក្រោយ ។ក្រោយកើតហេតុ សាកសពទាំងនាក់សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចរាល់ប្រគល់ទៅឲ្យក្រុមគ្រួសារ ទាំងពីរនាក់ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន៕

Previous Post Next Post