ខ្មាន់កាំភ្លើងមួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់ រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE រួចរត់គេចខ្លួនបាត់ស្រមោល"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ខ្មាន់កាំភ្លើងមួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់ រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE រួចរត់គេចខ្លួនបាត់ស្រមោល"

ភ្នំពេញ ៖  កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខ្មាន់មួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួនពីរគ្រឿងម៉ាក Ford ពណ៌ស និងម៉ាក Alphat ពណ៌ខ្មៅដោយមិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តហើយជនសង្ស័យដែលជិះក្នុងរថយន្ត Ford បានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើអគារខនដូ SKY LINE បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
     បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ រួចមកក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់ និងមាន ៣ភាសា៖  ចិន វៀតណាម និងខ្មែរ នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើតគេចខ្លួនបាត់ស្រមោល ៕
Previous Post Next Post