ភ្នំពេញ៖ បុរសម្នាក់ដែលគេអះអាងថាប្រហែលជាមានវិបត្តិអ្វីមួយហើយ បានជាសម្រេចចិត្តធ្វើអត្តឃាត លោតសម្លាប់ខ្លួនពីលើដំបូលជាន់ទី១២នៃអគារខុនដូដឺប្លឹសមេគង្គរ៉េស៊ីដិន បណ្តាលអោយស្លាប់បាត់បង់ជីវីត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង៥៨នាទីព្រឹកថ្ងៃទី២២ខែវិឆ្ឆិកា ឆ្នាំ២០២២ នៅចំណុចទីតាំងខុនដូរមួយកន្លែង ដែលស្ថិតនៅ ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសដែលគិតខ្លី ឈ្មោះ ឡា គឹមសុង អាយុ ៤៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥២២ជាន់ទី៥ នៃអគារខុនដូរខាងលើ និងមានអាសយដ្ឋាន ផ្ទះលេខ ១៤៣ផ្លូវលេខ ៨០ ភូមិ ២១សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។តាមសាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឮសូរសម្លេង ធ្លាក់នៅក្នុងស្មៅចំហៀងខាងជើង នៃអគារ ខុនដូរ ហើយ អ្នកក្បែរខាងបានអើតមើលពីបន្ទប់ស្នាក់នៅមកក្រោមក៏ឃើញសពបុរសម្នាក់លោតសម្លាប់ខ្លួន ភ្លាមក៏បានប្រាប់សន្តិសុខ នាំគ្នា ទៅជួយលើកប្រុងយកទៅសង្គ្រោះតែស្លាប់បាត់ទៅហើយ ។បេីតាមកាំមេរ៉ាសុវត្តិភាព បានឲ្យដឹងដែរថា បុរសរូបនោះបានចាក់សោបន្ទប់ រួចឡើងទៅលើដំបូងជាន់ទី១២ដោះស្បែកជើង លោតសម្លាប់ខ្លួន ហើយធ្លាក់ចូលទៅដីទំនាបក្បែរអាគារ ស្លាប់បាត់បង់ជីវីត គេពុំដឹងថា បុរសរូបនោះមានវិត្តិអ្វីនោះទេបានជាគិតខ្លីដោយលោតសម្លាប់ខ្លួនបែបនេះ។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វាសហការជាមួយនឹងកម្លាំងសមត្ថកិច្ចជំនាញចក្ខុនិងកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះធ្វើការឡើងព័ទ្ធត្រួតពិនិត្យទៅលើសព ដោយបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសារការលោតសម្លាប់ខ្លួន បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






