ភ្នំពេញ ៖ ទីតាំងល្បែងសុីងសង ជល់មាន់ ខ្នាតធំគ្រប់ប្រភេទ ស្ថិតនៅចំណុចខាងក្រោយណាហ្គា២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលកំពុងតែបើកដំណើរការ ទទួលភ្ញៀវដែលញៀនល្បែងគ្រប់ទិសទី ចូលមកលេងដោយមិនខ្លាចអាជ្ញាធរ ក្នុងមូលដ្ឋាននោះឡើយ ឬក៏អាជ្ញាធរមូលដ្ឋានមានទទួលលាភសក្ការៈពីម្ចាស់ទីតាំងខាងលើនេះដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បានថ្លែងប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា ទីតាំងល្បែងសុីសងខ្នាតធំមួយនេះ ដូចគេមើលឃើញថា មានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ទាំងអ្នកធំ ទាំងអ្នកតូច មិនដាច់នោះទេ តែគេមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចណា ចុះមកត្រួតពិនិត្យទីតាំងល្បែងសុីសងជល់មាន់ លំដាប់កាសុីណូខាងលើនោះសោះឡើយ ប្រជាពលរដ្ធ ដាក់ការសង្ស័យថា ប្រហែលជាម្ចាស់ទីតាំង មានរិទ្ធអំណាចខ្លាំងហើយមើលទៅ ទើបអាជ្ញាធរមូលដ្ធាន មិនហ៊ានទៅក្បែរ ឬមួយក៏ម្ចាស់ទីតាំង ល្បែងខុសច្បាប់នេះ នឹងអាជ្ញាធរ មានការត្រូវផ្លែ ត្រូវដងគ្នា ឬយ៉ាងណា ទើបជាមិនហ៊ានបង្ក្រាប ដោយខ្លាចបែកឆ្នាំងបាយរបស់ខ្លួន ឬក៏យ៉ាងណា ?ប្រជាពលរដ្ឋនឹងអង្គការសង្គមស៊ីវិល មានការងេីងឆ្ងល់ថា ហេតុអ្វីទីតាំងអាជីវកម្មល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទខាងលេីនេះ បេីកលេងយ៉ាងគឃ្លើន ក្នុងទឹកដីខណ្ឌចំការមន ក៏ដូចជា ភូមិ ឃុំ សុវត្ថិភាពទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ជូនថ្នាក់ក្រោមឲ្យអនុវត្តន៍ ពិសេសក្នុងពេលថ្មីៗនេះ សម្តេចបានដាក់គណៈកម្មការគ្រប់គ្រងបទល្មើសគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ។ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាពិសេសលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ លោក កៀង លក្សអភិបាល នៃគណៈអភិបាល រួមទាំង លោកវរសេនីយ៍ទោ យិន សាន អធិការនគរបាលខណ្ឌចំការមន មេត្តាចុះត្រួតពិនិត្យ ទប់ស្កាត់និងចាត់វិធានការបង្ក្រាបផង ដេីម្បីសុខសុវត្ថភាពជូប្រជាពលរដ្ឋ ៕ពាក់ព័ន្ធនិងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ។(សម្រួលអត្ថបទដោយយ៉ែមមន្នី)

.jpg)






