បែកធ្លាយឯកសារមួយចំនួនពាក់ព័ន្ធនឹងប្រធានក្រុមការងារទំនាក់ទំនងព្រំដែនថៃប្រចាំច្រកទ្វាតំបន់៤០០និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បែកធ្លាយឯកសារមួយចំនួនពាក់ព័ន្ធនឹងប្រធានក្រុមការងារទំនាក់ទំនងព្រំដែនថៃប្រចាំច្រកទ្វាតំបន់៤០០និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែន"

បាត់ដំបង ÷បែកធ្លាយឯកសារមួយចំនួនពាក់ព័ន្ធនឹងប្រធានក្រុមការងារទំនាក់ទំនងព្រំដែនថៃប្រចាំច្រកទ្វាតំបន់៤០០និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកទ្វារប្រចាំតំបន់៤០០ បាត់ដំបង ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២២ ករណីបែកធ្លាយឯកសារមួយចំនួនដែលនាំពលករខ្មែរទៅចំណាកស្រុកទៅប្រទេសថៃ ហើយទាថ្លៃសេវាពីបងប្អូនប្រជាពលរដ្ឋក្នុងមួយនាក់៥៧០០ បាត។

តាមប្រភពព័ត៌មានពីរបងប្អូនប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានឲ្យអង្គភាពសារព័ត៌មាន យើងឱ្យបានដឹងទៀតថា មួយលោកវរសេនីយ៍ទោ សួន សុខអូន ប្រធានក្រុមការងារទំនាក់ទំនងប្រចាំច្រកទ្វាតំបន់៤០០ ហើយហ្នឹងលោកវរសេនីយ៍ត្រី ម៉ី ណាន់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនប្រចាំច្រកទ្វារតំបន់៤០០។

បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានបន្តទៀតថា ស្នើសុំទៅដល់ថ្នាក់ដឹកនាំខេត្តជួយអន្តរាគមន៍នៅទង្វើជនទាំងពីរនេះកំពុងតែប្រព្រឹត្តជារៀងរាល់ថ្ងៃនេះផង ព្រោះត្បិតតែពួកគាត់ទៅធ្វើការក្នុងប្រទេសថៃ ប៉ុន្តែពួកគាត់គឺជាប្រជាពលរដ្ឋដែលទីទាល់ក្រទើបព្យាយាមចំណាកស្រុកទៅធ្វើការនៅប្រទេសទី២ ដើម្បីជីវភាពប៉ុន្តែលោកទាំងពីរមិនប្រណីឡើយគឺទាមទារយកក្នុងមួយនាក់ ៥៧០០ បាតជាកំហិត តែម្ដងហើយបងប្អូនមួយចំនួនក៏បានទៅធ្វើការងារល្អប៉ុន្តែបងប្អូនមួយចំនួនទៀតក៏មិនបានការងារល្អដែរ។
ដូច្នេះហើយគឺមានតែការស្នើសុំទៅដល់ថ្នាក់ដឹកនាំខេត្តឲ្យជួយត្រួតពិនិត្យទៅលើការដែលពួកគាត់បានឆ្លងកាត់ទៅធ្វើការនៅប្រទេសថៃឲ្យបានសមរម្យផងព្រោះថាពួកគាត់សុទ្ធសឹងតែជាប្រជាពលរដ្ឋទីទាល់ក្រ ទើបមកធ្វើការនៅក្នុងប្រទេសថៃហេតុអី្វបានជាប្រធានច្រកទំនាក់ទំនងព្រំដែនលោកទាមទារយកថ្លៃចូលទៅធ្វើការក្នុងប្រទេសថៃចំនួនច្រើនលើសលុបដូច្នេះទៅវិញ ហើយសួរថា តើថវិកានោះចូលទៅរដ្ធដែរឬទេ ឬមួយក៏ចូលហោប៉ៅបុគ្គលទាំងពីរនេះដើម្បីហែកចែកគ្នាស៊ីឬយ៉ាងណាដែរ សូមស្នើសុំទៅដល់លោកអភិបាលខេត្ត សុខ លូ ដែលជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងសូមលោកជួយត្រួតពិនិត្យទៅលើបុគ្គលទាំងពីររូបនេះផង។
ព្រោះថាកន្លងមកមានបងប្អូនប្រជាពលរដ្ឋយើងរងគ្រោះជាច្រើនដោយសារបុគ្គលទាំងពីររូបនេះបានទាមទារនៅថ្លៃសេវានាំប្រជាពលរដ្ឋចេញទៅប្រទេសថៃដែលមានតម្លៃលើសលុបមានបងប្អូនប្រជាពលរដ្ឋមួយចំនួនខ្លះបានរិះគន់ថាសូម្បីតែបងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានជំងឺធ្ងន់ក៏ទាថ្លៃចូលក្នុងប្រទេសថៃដើម្បីព្យាបាលខ្លួននោះក៏ទារតម្លៃថ្លៃដូចគ្នាដែរ រហូតមកដល់ពេលនេះទើបបែកធ្លាយនៅឯកសារមួយចំនួនដោយសារតែការចែកលុយគ្នាមិនត្រូវក៏មិនដឹងដែរ ព្រោះថាម្នាក់ៗដណ្ដើមគ្នាកាន់លុយរៀងៗខ្លួន ៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មាន យើងខ្ញុំរងចាំការបកស្រាយពីភាគីពាក់ព័ន្ធ រាងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ។
Previous Post Next Post