សកម្មភាព ក្រុមសុីម៉ាក់ដោះគ្រាប់បែកបង្កៃ នៅលើសួនច្បារមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន "
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សកម្មភាព ក្រុមសុីម៉ាក់ដោះគ្រាប់បែកបង្កៃ នៅលើសួនច្បារមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន "

ភ្នំពេញ ÷ប្រទះឃើញគ្រាប់បែកបង្កៃ ០១គ្រាប់ជាប់ជាមួយនំខេក ដែលស្ថិតនៅលើសួនច្បារមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្ដីបុរសម្នាក់ឈ្មោះ ហេង ស៊ីលាភ មុខរបរ រត់តាក់ស៊ី បានប្រាប់ឱ្យដឹងថា៖ នៅម៉ោងប្រហែល ៦:១០នាទី មាននារីកម្មករអនាម័យថែសួនម្នាក់ មកប្រាប់គាត់ថា៖ ពូ! ជួយទៅមើលបន្តិចមើល! មានដែកស្អីមូលៗជាប់នំខេកនៅលើផ្លូវ ឥឡូវខ្ញុំយកទៅដាក់លើលើសួនច្បារហើយ បន្ទាប់មកបុរសខាងទៅដល់ស្គាល់ច្បាស់ថាគ្រាប់បែក គាត់ក៏បានរាយការណ៍ជូនសន្តិសុខណាហ្គាវើលដ៍ រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះមកត្រួតពិនិត្យ។
យោងតាមសម្ដីនារីម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ បាននិយាយថា នៅម៉ោងប្រហែលជាង២យប់ មានយុវជន ២នាក់ជិះម៉ូតូមកក្បែរសួនច្បារមុខរដ្ឋសភា និងបានសួរគ្នាថា: យកដាក់កន្លែងណា? ម្នាក់ទៀតបានឆ្លើយថា យកដាក់ចំពីមុខតែម្ដងទៅ មួយសន្ទុះក្រោយមក ពួកគាត់ជិះម៉ូតូចេញទៅវិញ (គាត់មិនចាប់អារម្មណ៍)។
ក្រោយមកសមត្ថកិច្ច ធ្វើការទំនាក់ទំនងទៅក្រុមស៊ីម៉ាក់ ដើម្បីមកត្រួតពិនិត្យគ្រាប់បែក និងធ្វើការបំផ្ទុះចោលនៅចំណុចទីតាំង បច្ចុប្បន្នសមត្ថកិច្ចធ្វើកំណត់ហេតុស៊ើបអង្កេត ស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕
Previous Post Next Post