សមត្ថកិច្ចបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមុខសញ្ញា ចំនួន០១នាក់ពាក់ពន្ធករណីឃាតកម្ម)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមុខសញ្ញា ចំនួន០១នាក់ពាក់ពន្ធករណីឃាតកម្ម)

កំពង់ចាម ÷នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៥:៣០នាទីព្រឹក  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានទទួលព័ត៌មានពីឈ្មោះ *លី ឈាងគី* ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទី២ សង្កាត់វាលវង់ក្រុងកំពង់ចាម បានរាយការណ៍មកថា មានករណីបង្កហិង្សា ក្នុងបន្ទប់ជួល របស់គាត់ ដែលបានជួលឲ្យក្មេងស្រីម្នាក់ ស្នាក់នៅរៀនសូត្រ ។

ក្រោយទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាន, កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការ ជាមួយកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ពេលកម្លាំង ចុះដល់ទីតាំងកើតហេតុក៏ប្រទះឃើញមានមនុស្សម្នាក់ ភេទប្រុស ដៃកាន់កូនកាំបិត ។ ដោយមានអាការ:សង្ស័យ សមត្ថកិច្ចយើងខ្ញុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាម  និងពិនិត្យមើលក្នុងបន្ទប់ឃើញមានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក(បន្ទប់ជួល)នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចយើងខ្ញុំ សន្មត់ថា "ជាករណីឃាតកម្ម បន្ទាប់ពីសាកសួរម្ចាស់បន្ទប់ជួលខាងលើ សាកសពនេះមានឈ្មោះ (វៀត ចន្ទ្រា) អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាព (អារក) សម្លាប់ជនរងគ្រោះឈ្មោះ (វៀត ចន្ទ្រា )ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម និងមានទីលំនៅនៅភូមិក្តុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយយកកាំបិតបន្លែទៅអាករសម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល របស់ឈ្មោះ( លី ឈាងគី) នៅទីតាំងកើតហេតុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៤:០៥នាទី ពិតប្រាកដមែន ។
ជនសង្ស័យមានឈ្មោះ  ថា (យឺ ម៉េងឈៀក) ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ មូលហេតុ =កន្លងមកនេះជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏អាករសម្លាប់តែម្ដង នៅកន្លែងកើតហេតុបន្សល់ទុកនៅកាំបិតចិតបន្លែបាក់ដងចំនួន០១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ) និងស្នាមកាប់ លទ្ធផលធ្វើតេស្តលើទឹកម៉ូត ( អវិជ្ជមាន) ។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចយើងខ្ញុំ បានឃាត់ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕
<
Previous Post Next Post