នោះថាមែនៗ កម្មករសាងសង់ភោជនីយដ្ឋានយ៉ាហោឈ្មោះថាចាំអូន២ សែនសុខ គ្រោងដាក់ពាក្យប្ដឹងចូលក្នុងក្រសួងពាក់ព័ន្ធ"(វគ្គ២)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នោះថាមែនៗ កម្មករសាងសង់ភោជនីយដ្ឋានយ៉ាហោឈ្មោះថាចាំអូន២ សែនសុខ គ្រោងដាក់ពាក្យប្ដឹងចូលក្នុងក្រសួងពាក់ព័ន្ធ"(វគ្គ២)

ភ្នំពេញ÷ កម្មករដែលជាមេជាង ម៉ៅការសាងសង់ លើសំណង់ភោជនីយដ្ឋានដែលមានយីហោឈ្មោះថា (ចាំអូន២(សែនសុខ ដែលគ្រោងនឹងបើកដំណើរការ នៅក្នុងពេលឆាប់ៗខាងមុខនេះ  តែបើមិនមានដំណោះនោះទេ ពួកគាត់គ្រោងនឹងដាក់ពាក្យបណ្ដឹងចូលទៅក្រសួងពាក់ព័ន្ធ ខណៈពួកគាត់គ្មានជម្រើស ដោយទទួលបាននូវដំណោះស្រាយណាមួយចេញពីភាគីពាក់ព័ន្ធរបស់គេ។

គូររំលឹកផងដែរថា : រឿងរ៉ាវចម្រូងចម្រាស់របស់មេជាង ដែលមានតួនាទីជាមេជាងម៉ៅការ តាមផ្នែកនីមួយៗ ប្រមាណ ៧នាក់ ជាច្រើនផ្នែក តំណាងឲ្យកម្មកររបស់ខ្លួនជាច្រើននាក់ផងដែរនោះ បានផ្ទុះការទាមទារតវ៉ា ជាច្រើនថ្ងៃកន្លងមកនេះ ដោយសារ មេជាងម៉ៅការសាងសង់ទាំងមូលម្នាក់ឈ្មោះ លឹម លីហួរ បានរត់ចោលពួកគេ ដោយឲ្យពួកគេរងគ្រោះរហូតឈានដល់ទោះការតវ៉ាទាមទារជារៀងរាល់ថ្ងៃ។
ដោយឡែកសមត្ថកិច្ចមូលដ្ឋាន ស្ថិតនៅក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលពាក្យបណ្ដឹងពីពួកគាត់ផងដែរ ក៏ប៉ុន្តែនៅតែគ្មានដំណោះស្រាយ រហូតមកដល់ថ្ងៃទី ០៨ខែធ្នូ ឆ្នាំ ២០២២នេះ ដោយសម្របសម្រួលពីមួយថ្ងៃទៅមួយថ្ងៃតែមិនមានលទ្ធផលតទៅទៀត ។
<
ម្ចាស់ទីតាំងខាងលើក៏ធ្លាប់សន្យា ចំពោះពួកគាត់ ថានឹងធ្វើការដោះស្រាយជូនដល់ពួកគាត់ផងដែរ ក៏ប៉ុន្តែគ្មានជម្រើសណាមួយដែលគួរឲ្យទទួលយកបាន រីឯបុគ្គលដែលមានឈ្មោះថា លឹម លីហួរ ជាអ្នកម៉ៅការសាងសង់ដំបូង នៅតែបន្តគេចខ្លួន ដោយមិនចេញមុខមកដោះស្រាយ ។
បើទោះជាការចំណាយពេលវេលា ចំណាយថវិការ ទៅសំភារ:កន្លងមក ដែលជាថវិកាផ្ទាល់របស់ពួកគេ ក៏ពួកគេនៅតែបន្តទាមទារ បើកប្រាក់ឈ្នួលខានតែបាន ព្រោះតែចំណាយពេលវេលាសម្រាប់ការសាងសង់ ដល់រហូតជិតរួចរាល់ជាស្ថាពរ ទោះបីជាយ៉ាងណាក៏ដោយថ្ងៃនេះម៉ោងនេះ ពួកគេបានសម្រេចចិត្ត រួមគ្នានិងដាក់ពាក្យបណ្ដឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍រកដំណោះស្រាយជូនដល់ពួកគាត់ ៕
Previous Post Next Post