ភ្នំពេញ÷ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើអត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរ និងផ្តល់ជូនពួកគាត់ឲ្យបានកាន់តែឆាប់រហ័ស ។
លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម និងមន្ត្រីតាមបណ្តាប៉ុស្តិ៍នគរបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះធ្វើអត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ តាមខ្នងផ្ទះតែម្តងងាយស្រួល ដល់ប្រជាពលរដ្ឋ និងបានផ្តល់ជូនពួកគាត់កាន់តែឆាប់រហ័ស ។សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទាំងអស់រស់នៅក្នុងខណ្ឌមានជ័យ (ដែលមានទីលំនៅអចិន្រ្តៃយ) ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឬមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមសាម៉ីខ្លួនអញ្ជើញទៅបំពេញបែបបទស្នើសុំ ដោយឥតគិតថ្លៃ ។សូមភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធដូចខាងក្រោម :សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាម៉ីខ្លួន ។សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសាររបស់សាម៉ីខ្លួន ៕







