ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងឃុំកំពង់ពពិល ស្រុកពារាំង បានបាក់ស្រុតចូលក្នុងទន្លេជាបន្តបន្ទាប់"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងឃុំកំពង់ពពិល ស្រុកពារាំង បានបាក់ស្រុតចូលក្នុងទន្លេជាបន្តបន្ទាប់"

ខេត្តព្រៃវែង ៖  ហេតុការណ៍បាក់ស្រុតផ្ទះនេះ បានកើតឡើងនៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី១និងទី២មករា ឆ្នាំ២០២៣នេះ ផ្ទះទាំង៥ខ្នងដែលបាក់ស្រុតចូលទន្លេ គឺសង់នៅជាប់មាត់ច្រាំងទន្លេតែម្តង ដែលនៅយប់ថ្ងៃទី១មករា បាក់ស្រុតផ្ទះប្រជាពលរដ្ឋ១ខ្នង នៅភូមិកំពង់ពពិល ហើយមកដល់ថ្ងៃទី២ បានបាក់ស្រុតចូលទន្លេអស់៤ខ្នងទៀត គឺនៅភូមិព្រែកកាំភ្លើង១ខ្នង និងនៅភូមិជំនីក៣ខ្នង។

ផ្ទះដែលស្រុតចូលទន្លេនៅភូមិជំនីក ផ្ទះទី១-ជាប្រភេទផ្ទះថ្ម ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ មានម្ចាស់ឈ្មោះ ផល និងប្រពន្ធឈ្មោះ ណាក់។ផ្ទះទី2-ជាប្រភេទផ្ទះឈើទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ មានម្ចាស់ឈ្មោះ សឺន និងប្រពន្ធឈ្មោះ ដា។ផ្ទះទី3-ជាប្រភេទផ្ទះឈើ ទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ មានម្ចាស់ឈ្មោះ ឈីត និងប្រពន្ធឈ្មោះ ស្រីដា។ ដោយឡែកផ្ទះនៅភូមិកំពង់ពពិល និងភូមិព្រែកកាំភ្លើង ជាប្រភេទផ្ទះឈើទាំង២ ផ្ទះទាំង៥ខ្នងនេះ បានបាក់ស្រុតភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ ហើយសរុបការខូចខាតទាំងអស់គិតជាទឹកប្រាក់ប្រហែល៤០០លានរៀល។
សូមជម្រាបផងដែរថា គ្រោះធម្មជាតិការបាក់ស្រុកផ្ទះមួយនេះ មិនបានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វនោះឡើយ ៕
Previous Post Next Post