ទប់អារម្មណ៍នឹងតណ្ហារបស់ខ្លួនឯងមិនបាន បុរសវ័យចំណាស់ ម្នាក់ទាញដៃចៅស្រីរបស់ ចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទប់អារម្មណ៍នឹងតណ្ហារបស់ខ្លួនឯងមិនបាន បុរសវ័យចំណាស់ ម្នាក់ទាញដៃចៅស្រីរបស់ ចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច"

ខេត្តកណ្ដាល ÷ បុរសវ័យចំណាស់ម្នាក់ដោយសារតែ តណ្ហាត្រេកត្រអាលមួយពេល ឈានដល់រំលោភចៅស្រីរបស់ខ្លួនករណីរំលោភសេពសន្ថវៈនេះ  បានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

កុមារីរងគ្រោះ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាចៅ)។ ចំណែកជនសង្ស័យឈ្មោះ ប៊ួយ អ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាជីតា)។

ជនរងគ្រោះ កំពុងតែអង្គុយលេងនៅមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យបានចាប់ដៃជនរងគ្រោះ អូសចូលក្នុងបន្ទប់ដេករបស់ខ្លួន រួចក៏បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេច រួចហើយជនរងគ្រោះក៏បានមកនិយាយប្រាប់ឈ្មោះ ញ៉ ផល ហើយពេលនោះឈ្មោះ ញ៉ ផល ក៏បានមកនិយាយប្រាប់ម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ផុន រីណា រួចគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះប្រាកដមែន បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Previous Post Next Post