សង្ស័យស្រវឹង លោកផ្កាយ២ម្នាក់បើករថយន្តឡង់គ្រីស័រទៅបុកធុងទឹកប្រជាពលរដ្ឋ និងបណ្ដាលឱ្យមនុស្សចំនួន៣នាក់រងរបួស"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សង្ស័យស្រវឹង លោកផ្កាយ២ម្នាក់បើករថយន្តឡង់គ្រីស័រទៅបុកធុងទឹកប្រជាពលរដ្ឋ និងបណ្ដាលឱ្យមនុស្សចំនួន៣នាក់រងរបួស"

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយអ្នកបើកបររថយន្តឡង់គ្រីស័រសេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស បានជ្រុលចង្កូតទៅបុកធុងទឹករបស់អ្នកលក់ និងបណ្ដាលឱ្យមនុស្សបីនាក់រងរបួស រួចជ្រុលឡើងលើសួនច្បារ កាលពីវេលាម៉ោងប្រមាណ៩:៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្បែររូបសំណាក់ព្រះបរមកោដ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តបង្កហេតុខាងលើ មានគេស្គាល់និងសង្ស័យថា មានឋានន្តរស័ក្តិជាឧត្ដមសេនីយ៍ទោ ឈ្មោះ យិន លីម ដែលបានបើកបររថយន្តទាំងខ្លួនស្រវឹងជោគជាំ។
ប្រភពផ្សេងទៀតបានឲ្យដឹងបន្ថែមថា បើមានបុណ្យ មានស័ក្ដិ មានលុយ មានកាក់ មានរថយន្តទំនើប ហើយបែរជាផឹកស៊ីមិនប្រមាណ ប្រមាថជីវិតប្រជាជន សង្ឃឹមថាថ្នាក់ដឹកនាំ នឹងចាត់វិធានការដ៏តឹងរឹងទៅលើអ្នកបើកក្នុងស្ថានភាពស្រវឹង ដែលមានបុណ្យស័ក ធំៗមួយចំនួនដូចប្រជាពលរដ្ឋទូទៅផងចុះ ។

Previous Post Next Post