បុរសម្នាក់ សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ បើករថយន្តមួយគ្រឿង រួមដំណើរដោយស្ត្រីម្នាក់ ជ្រុលទៅបុកផាស្អេបពីក្រោយ បណ្ដាលឱ្យក្រឡាប់ផ្ងារជើង រងរបួសប្ដីបាក់ឆ្អឹងដងកាំបិត"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់ សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ បើករថយន្តមួយគ្រឿង រួមដំណើរដោយស្ត្រីម្នាក់ ជ្រុលទៅបុកផាស្អេបពីក្រោយ បណ្ដាលឱ្យក្រឡាប់ផ្ងារជើង រងរបួសប្ដីបាក់ឆ្អឹងដងកាំបិត"

ភ្នំពេញ ÷ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង០១និង៥នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ២៧១ខាងជើងស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់រួមនឹងប្រពន្ធនកូនតូច បើកផាស្អេបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2HR-2985 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ ទំនងជាស្រវឹងស្រាបើករថយន្ត ឡិចសុីសLx470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-2578 មានស្ត្រីម្នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿនបានជ្រុលទៅបុកផាស្អេប ពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង និងរងរបួសប្ដី បាក់ឆ្អឹងដងកាំបិតខាងឆ្វេង ចំណែកប្រពន្ធនិងកូនរងរបួសស្រាល ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់ រាប់រយម៉ែត្រ ជិតដល់ស្តុបណូគា ទើបប្រជាពលរដ្ឋដេញឃាត់បាន។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយអ្នកបើកបររថយន្តបង្កមិនចង់សហការជាមួយសមត្ថកិច្ចនោះទេ គឺចង់បើករថយន្តបន្តទៅមុខទៀត ទើបសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ និងមានតំណាងខាងភាគីរថយន្ត រួមទាំងតំណាងភាគីផាស្អេប បានមកដល់កន្លែងកើតហេតុ ហើយបានធ្វើការសម្រស់សម្រួលគ្នាអស់រយៈពេលជិត២ម៉ោង នៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កនិងផាស្អេបទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាបន្តនៅពេលក្រោយ៕

Previous Post Next Post