កំពង់ឆ្នាំង÷មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន ២គឺភូមិកំពង់អូស និងភូមិព្រែកឆ្ដោ ឃុំកំពុងអូសស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង បានបង្ហែបឲ្យអ្នកសារព័ត៌មានយើងដឹងថា ឈ្មោះលោកស្រី សំរឹទ្ធ ណុន ប្រធានសហគមន៍ភូមិកំពុងអូសនិងអុីម សារ៉ុម(ហៅម៉ូវ)ប្រធានសហគមន៍ភូមិព្រែកឆ្ដោ ល្បីរន្ទឺខាងពូកែគៀងគរ អោយកូនចៅរបស់ខ្លួនប្រព្រឹត្តបទល្មើស របាំងដាក់ដាយធ្វើឲ្យស្ទះចរាចរណ៍ត្រី នៅក្នុងនោះតាមការលើកឡើងរបស់ប្រជាពលរដ្ឋនិយាយតៗគ្នាថា មានរបាំងណរ៉ាវ និងប្រើសមួយរយ ហើយរបាំងផ្សេងៗ គ្រប់ប្រភេទទៀត ដាក់ក្នុងដែនសហគមន៍ ដែលខ្លួនគ្រប់គ្រងនោះមិនហ៊ានបង្ក្រាបទេ ដោយសារពួកសហគមន៍ទាំងពីរនាក់នេះប្រព្រឹត្តបទល្មើសដែរ ហើយបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
យោងតាមប្រភពប្រជាពលរដ្ឋម្នាក់ ដែលបង្ហែបឲ្យដឹងថា បុគ្គលឈ្មោះ ស្រី សំរិទ្ទ ណុន និងលោក ម៉ូវ អ្នកទាំងពីរនេះជាប្រធានសហគមន៍គ្រប់គ្រងសហគមន៍នេសាទ ពូកែរសម្រស់សម្រួលហ្នឹងឱ្យប្រជាពលរដ្ឋគាំទ្រ និងផ្ដិតមេដៃដើម្បីខ្ចីដៃប្រជាពលរដ្ឋប្រើទៅរត់ច្បាប់ ព្រោះលាភសក្ការៈដល់ខ្លួន ខ្លះនិងផ្ដល់ឲ្យសហគមន៍នេសាទដើម្បីឱ្យមានថវិកាខ្លះសម្រាប់ចំណាយ ទៅមូលដ្ឋាន នេះហើយគឺជាការបំភាន់ភ្នែកមហាជននិងប្រជាពលរដ្ឋហើយមិនខ្វាយខ្វល់ពីការខុសច្បាប់នោះឡើយ។មាត្រាទី ១២ យោងតាមច្បាប់សហគមន៍នេសាទពុំមានសិទ្ធិ:លក់ ដោះដូរ ជួល ធ្វើអំណោយ ប្រវាស់ បែងចែក ខ្ចី បញ្ចាំ ឬផ្ទេរកន្លែង នេសាទសហគមន៍បានឡើយ ទោះតាមរូបភាពណាក៏ដោយ :ធ្វើទំនប់ ឬធ្វើនេសាទដែលបណ្ដាលឲ្យរាំងស្ទះមុខព្រែក អូរ ប្រឡាយ ចរាចរត្រី។ករណីនេះអាចធ្វើបានលុះត្រាតែមានការអនុញ្ញាត ជាមុនពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ តាមសំណើររបស់រដ្ឋបាលជលផលថ្នាក់កណ្ដាល ក្រោយពីបានពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ :បែងចែក ធ្វើជាកម្មសិទ្ធិឯកជន នូវដីព្រៃលិចទឹកនិងព្រៃកោងកាង ដីលិចទឹកព្រមទាំងកន្លែងនេសាទ នៅក្នុងកន្លែងនេសាទ សហគមន៍ដែលផ្ដល់ឱ្យសហគមន៍គ្រប់គ្រង ដោយក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ចុះកិច្ចព្រមព្រៀងផ្សេងៗដែលពាក់ព័ន្ធក្នុងកន្លែងនេសាទសហគមន៍ ជាមួយរូវន្តបុគ្គល ឬនីតិបុគ្គលនានា ទោះបីក្នុងករណីស្រាវជ្រាវ វិទ្យាសាស្រ្តក៏ដោយ។ប្រជាពលរដ្ឋនិងមហាជនលើកឡើងថា បើឱ្យឈ្មួញនេសាទ របៀបយ៉ាងនេះ តើពួកគាត់រកស៊ីនេសាទជាលក្ខណៈគ្រួសារ ទៅនេសាទកន្លែងណាវិញ បើពួកគាត់ដាក់របាំងកាត់ព្រែក មិនឲ្យត្រីធ្លាក់ចេញមកទន្លេផងនោះ ។ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលស្នើសុំឲ្យអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ ជាពិសេស លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី ចាត់មន្ត្រីថ្នាក់ក្រោម ជួយទប់ស្កាត់ផង ព្រោះបទល្មើសទាំងអស់ សុទ្ធតែខុសច្បាប់។ចំណែកលោក ស្រី សំរិទ្ធ ណុន និងលោកម៉ូវ អ្នកទាំងពីរមិនអាចសុំការបំភ្លឺបានទេដោយសារចុចលេខទូរសព្ទរបស់គាត់ ចូលហើយគាត់មិនលើក។ពាក់ព័ន្ធនិងការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើង រងចាំការបំភ្លឺនិងបកស្រាយ ពីស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន ៕ប្រធានសហគមន៍នេសាទចំនួន២ភូមិ ប្រព្រឹត្តបទល្មើសនេសាទ ដាក់ដាយរបាំងយកត្រីលក់ឲ្យឈ្មួញចំណុចបឹងសួង និងនៅចំណុចបឹងរាំង បានយ៉ាងរំភើយ តែក្រសួងពាក់ព័ន្ធមើលមិនឃើញ"
ដោយMnsp-news
-
Tags:
ព័ត៌មានជាតិ











