សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព"

ភ្នំពេញ៖  នាថ្ងៃទី១៩ខែមករា ឆ្នំា២០២៣នេះ សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» បានសម្រេចឱ្យជ្រើសរើសក្របខ័ណ្ឌមន្រ្តីពេទ្យចំនួន ២០០នាក់បន្ថែមលើចំនួន គ្រូពេទ្យ ចំនួន១៥០នាក់ដែលត្រូវចាត់តាំងមកទីនេះនិង ត្រូ វ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន៣០០ នា ក់សម្រាប់ មន្ទីរពេទ្យ នេះ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាមន្ទីរពេទ្យដែលធំដាក់ អ្នកជំងឺជិតមួយម៉ឺន នាក់មិនមែនជារឿងធម្មតាទេដូចនេះ វា ត្រូវមានតម្រូវការច្រើនដូចនេះសូមក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យក្រសួងសុខាភិបាលរើសក្របខ័ណ្ឌគ្រូ ពេទ្យ ២០០ នាក់និង បុគ្គលិកជាប់កិច្ច សន្យា ៣០០ នាក់សម្រាប់មន្ទីរពេទ្យនេះ ដូចនេះត្រូវរៀបចំប្រលងជ្រើស រើសឱ្យបានត្រឹមត្រូវ ។
ជាមួយគ្នានេះសម្តេចបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីសុខាភិបាល ជ្រើសរើស អនុប្រ ធានមន្ទីរពេទ្យចំនួនប្រាំ នាក់មកកាន់ទីនេះ ។
សម្តេចតេជោបានឱ្យដឹងថាកាលពីឆ្នាំ មិនសម្រេចបាន អនុញ្ញាតឱ្យ រើសមន្ត្រី ពេទ្យចំនួន ៣០០០ នាក់ ។ សម្ដេច បានបញ្ជាក់ថាបន្តិចពេទ្យនេះអាចប្រើ ប្រាស់បានរយៈពេល ៧០ ឆ្នាំក៏ប៉ុន្តែវាអាស្រ័យលើការថែទាំផងដែរ៕

Previous Post Next Post