បុរសជនបរទេសម្នាក់ ប្រើហិង្សា វាយលើនារីៗ បំរើការក្នុងហាង ផឹកស៊ីយីហោរ (លូសុីហ្វើរ)បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ "
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសជនបរទេសម្នាក់ ប្រើហិង្សា វាយលើនារីៗ បំរើការក្នុងហាង ផឹកស៊ីយីហោរ (លូសុីហ្វើរ)បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ "

ភ្នំពេញ ៖  កាលពីវេលាម៉ោង២ យប់ឈានចូលថ្ងៃទី ២ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចក្នុងភោជនីយដ្ឋានមួយឈ្មោះ លូស៊ីហ្វើរ តាមបណ្តោយផ្លូវ១៣០ កែងនិងផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺមានបុរសជនជាតិបរទេសម្នាក់ចូលមកផឹកស៊ីលេងយ៉ាងសប្បាយ លុះក្រោយមកបុរសបរទេសនេះ  ក៏ស្រវឹង ហើយបានឈ្លោះគ្នារហូតឈានដល់បង្កជាហិង្សាវាយតប់គ្នា បណ្ដាលអោយនារីៗនៅក្នុងហាងរងរបួសធ្ងន់ និងស្រាលផងដែរ។
ករណីបង្កហិង្សានេះ  ដើមឡើយជនបរទេសម្នាក់នេះ បានចាក់បទចំរៀងស្ដាប់ក៏ឈ្លោះគ្នាជាមួយភ្ញៀវម្នាក់ទៀត រករឿងបង្កជាហិង្សាតែម្តង បន្ទាប់ពីឃើញបែបនេះ នារីៗដែលបំរើការនៅក្នុងហាងនាំគ្នារត់ទៅឃាត់ក៏ត្រូវបុរសជនបរទេសម្នាក់ដែលរាងខ្ពស់បានប្រើអំពើហិង្សាទៅលើពួកគាត់ បណ្ដាលអោយរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលបង្កហេតុរួច នារីៗដែលបំរើការនៅហាងបានទូរសព្ទ័ទៅប៉ូលិសប៉ុស្តិ៍ផ្សារកណ្ដាលទី១ដែរ តែមិនឃើញអ្នកណាចុះមកទេ រហូតដល់បុរសបរទេសខាងលើ ព្យាយាមដើរចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់ ដឹកយកទៅដល់ប៉ុស្តិ៍ប៉ូលិសតែម្ដង។
ក្រោយកើតហេតុ បុរសបរទេសនេះ ត្រូវបានឃាត់ន្លួនយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំនិងជនរងរគ្រោះនាំគ្នាទៅដែរ ដើម្បីដាក់ពាក្យអោយសមត្ថកិច្ចចាត់ទៅនីតិវិធី ៕

Previous Post Next Post