ព្រៃសហគមន៍ ប្រហែល ៣០០០ ហិកតា ត្រូវវ៉ៃ និងដុតបំផ្លាញ ដើម្បីយកទៅលក់ឱ្យក្រុមហ៊ុនមួយក្នុងខេត្តព្រះវិហារ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ព្រៃសហគមន៍ ប្រហែល ៣០០០ ហិកតា ត្រូវវ៉ៃ និងដុតបំផ្លាញ ដើម្បីយកទៅលក់ឱ្យក្រុមហ៊ុនមួយក្នុងខេត្តព្រះវិហារ"

ខេត្តព្រះវិហារ ៖ នាថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ ករណីវ៉ៃព្រៃសហគមន៍ ប្រហែល ៣០០០ ហិចតាជាង និងដុតបំផ្លាញ ដើម្បីយកមកលក់ឱ្យក្រុមហ៊ុនមួយ ស្ថិតនៅភូមិជីអោបឃុំរមណីស្រុករវាងខេត្តព្រះវិហារ សំខាន់អាជ្ញាធរមូលដ្ឋាន ដូចជាលោកអភិបាលស្រុករវាង លោកប្រធានមន្ទីរបរិស្ថាន និងប្រធានសហគមន៍ជីអោក  បើតាមប្រភពពីកូនចៅសហគមន៍បានផ្ដល់មកថា មានគ្រឿងចក្រជាច្រើនគ្រឿងបានកំពុងតែវ៉ៃកំទេចព្រៃសហគមន៍នេះហើយយកលក់ឲ្យក្រុមហ៊ុន ដែលស្ថិតនៅជិតនោះ  ។

គួររំលឹកផងដែរ លោកប្រធានមន្ទីបរិស្ថាន ខេត្តព្រះវិហារ ធ្លាប់បានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យទៅបំភ្លឺរួចម្ដងមកហើយ ពាក់ព័ន្ធនឹងប្រព្រឹត្តអំពើពុករលួយឲ្យឈ្មួញរកស៊ីចូលកាប់បំផ្លាញព្រៃឈើនៅក្នុងដែនដីដែលខ្លួនគ្រប់គ្រង សព្វថ្ងៃ ឥឡូវនេះកំពុងតែព្យុះភ្លៀងសារឡើងវិញហើយ បងប្អូនដែលជាកូនចៅសហគមន៍ជីអោក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារសូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់សូមមេត្តាដាក់ការស៊ើបអង្កេតមកលើដីដែលមានចំនួនជាង៣០០០ ហិកតា ឯណោះ  ដែលកំពុងតែឈូសឆាយនិងដុតបំផ្លាញបច្ចុប្បន្ននេះ៕

Previous Post Next Post