ព្រៃឡង់នៅខេត្តកំពង់ធំត្រូវបានកាប់បំផ្លាញជាបន្តបន្ទាប់ឥតឈប់ឈរក្រោមស្នាដៃឈ្មួញ ទាំងដែលស្ថាប័នពាក់ព័ន្ធមិនអើពើ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ព្រៃឡង់នៅខេត្តកំពង់ធំត្រូវបានកាប់បំផ្លាញជាបន្តបន្ទាប់ឥតឈប់ឈរក្រោមស្នាដៃឈ្មួញ ទាំងដែលស្ថាប័នពាក់ព័ន្ធមិនអើពើ"

ខេត្តកំពង់ធំ ÷ព្រៃឡង់នៅខេត្តកំពង់ធំ ត្រូវបានឈ្មួញឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការកាប់បំផ្លាញធនធានធម្មជាតិ ដែលនៅសេសសល់មួយផ្នែកដើម្បីជួយទប់ស្កាត់នូវគ្រោះធម្មជាតិ។

ក្រុមឈ្មួញនៅតែបន្តរិះរកគ្រប់មធ្យោបាយ ជារៀងរាល់ថ្ងៃធ្វើយ៉ាងណាបំផ្លាញព្រៃឡង់ឲ្យខ្ទេចខ្ទី ដើម្បីអោយតែបានជាផលប្រយោជន៍ និងបាក់ពួកនិយមមួយក្រុមរបស់ខ្លួនតែប៉ុណ្ណោះ ជាក់ស្តែងនាយប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ មានរថយន្តយីឌុបប្រភេទ V1មួយគ្រឿងមានពាក់ស្លាកលេខ(ភ្នំពេញ 4A :5986)ក្នុងចំណោមជាច្រើនគ្រឿង បានខូចពាក់កណ្តាលផ្លូវស្រុកសន្ទុក បណ្តាលអោយប្រជាពលរដ្ឋដែលធ្វើដំណើរឃើញអំពីទិដ្ឋភាពគួរអោយសោកស្តាយ នូវព្រៃធម្មជាតិ ព្រៃឡង់នៅចំនុចច្រក់ខាងលើនឹងដឹកចេញតាមច្រក់អូរងាវ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីចាកចេញទៅលកឲ្យឈ្មួញបន្ត។
ជារៀងរាល់ថ្ងៃក្រុមឈ្មួញបានទំនាក់ទំនងគ្នាជាប្រព័ន្ធ ដើម្បីរត់ការពីកន្លែងមួយទៅកន្លែងមួយធ្វើយ៉ាងណាកុំឱ្យមានគេសង្ស័យ ឬគេចចេញពីក្រុមអ្នកសារព័ត៌មានតាមថតប្រម៉ាញ់ដើម្បីយកសកម្មភាពជម្រាបជូនដល់រាជរដ្ឋាភិបាល តែអ្វីគួរឱ្យព្រួយបារម្ភបំផុតរថយន្តប្រភេទស៊េរីធំៗ ខាងលើដឹកជាច្រើនគ្រឿងលើទឹកដីខេត្តកំពង់ធំ បែរជាសមត្ថកិច្ច រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលព្រៃឈើជំនាញបែរហាក់បីដូចជាមិនដឹងរឿងទាំងនោះទៅវិញ។
ប្រជាពលរដ្ឋទូទាំងប្រទេសមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការទន្ទ្រានកាប់ព្រៃឡង់ ដើម្បីបំផ្លាញធនធានធម្មជាតិឲ្យរលាយផុតពូជក្រោមស្នាដៃរបស់ពួកគេ ហើយប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ងួន រតនះ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធមាន ភារកិច្ច និងតួនាទីពិនិត្យស្រាវជ្រាវតាមដានរឿងនេះដើម្បីជៀសវាងការបាត់បង់ព្រៃឈើជាបន្តទៀត។
តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែមានជំនឿជឿជាក់ លើសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូលជាច្រើនអ្នកទៀត នឹងដាក់វិធានការក្តៅលើឈ្មួញទាំងនេះ ឬមន្ត្រីណាដែលមានការពាក់ព័ន្ធលើបទល្មើសព្រៃឈើខាងលើ។
សារព័ត៌មានរបស់យើងនឹងធ្វើព័ត៌មានបន្ថែមដើម្បីជាការលើកទឹកចិត្តជូនដល់រដ្ឋបាលថ្នាក់ខេត្ត នៃខេត្តកំពង់ធំកម្លាំងសមត្ថកិច្ចគ្រប់ជំនាញនិងអន្តរក្រសួងពាក់ព័ន្ធ ដើម្បីចូលរួមចំណែកទប់ស្កាត់ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើព្រៃឡង់ ស្ថិតនៅក្នុងទឹកដី ស្រុកសន្ទុក ស្រុកបាសាទសំបូ និងស្រុកសណ្តាន នៃខេត្តកំពង់ធំ បន្តទៅទៀត ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺបកស្រាយពីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕(សូមអរគុណ)

Previous Post Next Post