ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)នៅខណ្ឌមានជ័យ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)នៅខណ្ឌមានជ័យ"

ភ្នំពេញ ÷នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦ម៉៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ ឆាន រ៉ានីត ភេទប្រុស អាយុ ២១ឆ្នាំ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចមុខរោងចក្រMV ផ្លូវជាតិលេខ២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៥០នាទី ។ 

ជនរងគ្រោះឈ្មោះ ម៉ា សូរិយា ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះគ្មាន ភូមិព្រែតាគង់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកានីរោងចក្រ ចំណែកជនសង្ស័យឈ្មោះ ឆាន រ៉ានីត ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែតាគង់២ ខណ្ឌមានជ័យ ខណ្ឌមានពេញ មុខរបរ មិនពិតប្រាកដ ។វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1SI-0489។
បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Previous Post Next Post