ខេត្តស្ទឹងត្រែង ៖ នៅយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅកណ្តាលទីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សមាជិកក្រុមប្រគំតន្ត្រីម្នាក់ដែលរងរបួស មិនស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាអ្នកភ្លេង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្នុងរាត្រី៦នៃកម្មវិធីប្រគុំតន្ត្រីស្រាបៀមួយ ស្ថិតនៅបរិវេណមន្ទីវប្បធម៌និងវិចិត្រសិល្បៈកណ្តាលក្រុងស្ទឹងត្រែង ក្រុមតន្ត្រី ព្រមទាំងតារាចម្រៀងកំពុងសម្តែងកំដរការរីករាយសប្បាយដល់អ្នកគាំទ្រ ស្រាប់តែផ្អើលពេញលើឆាកដោយសារមានអ្នកភ្លេងម្នាក់រងរបួសចំសៀតផ្កា ដោយសារត្រូវគេបា.ញ់នឹងគ្រាប់កង់ ភ្លាមៗ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប្រចាំការបានឃាត់ខ្លួនក្រុមក្មេងទំនើងស្ថិតក្រោមការសង្ស័យផ្សេងគ្នាចំនួន៤នាក់ ឆែកឆេប្រទះឃើញមានរក្សាទុកនូវអាវុ.ធខ្លីម៉ាប្រាហា១ដើម មានគ្រាប់៧គ្រាប់ និងបង់១ ។ជុំវិញករណីនេះ សមត្ថកិច្ចនៅពុំទាន់បង្ហាញអំពីព័ត៌មានលម្អិត និងអត្តសញ្ញាណក្រុងក្មេងទំនើងនោះនៅឡើយទេ តែបានបង្ហើបថា នាយប់ថ្ងៃទី២ កុម្ភៈ គឺមានសកម្មភាពច្រើនក្រុម ដែលកម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេត ការឃាត់ខ្លួនក្រុមក្មេងទំនើង ខាងលើភ្លាមៗ គឺពុំទាន់ក្តាប់មុខសញ្ញាថាក្រុមមួយណាដែលប្រើប្រាស់អាវុ.ធប្រើដោយគ្រាប់កង់បា.ញ់ទៅលើក្រុមតន្ត្រីនោះដែរ ។ពាក់ព័ន្ធការឆែកឆេលើខ្លួនក្រុមក្មេងទំនើងប្រទះឃើញអាវុធខ្លី ប្រជាពលរដ្ឋពិតជាមានការត្រេកអរជាខ្លាំង ប្រសិនពុំមានការឃាត់ខ្លួននិងរកឃើញអាវុធនោះ វានិងអាចបង្កគ្រោះដល់ប្រជាជនដោយប្រការណាមួយ ជាពិសេសការប្លន់ដោយប្រដាប់អាវុធតែម្តង៕




