នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីប្រឆាំងនឹងអ្នករាជការសាធារណៈ, ហិង្សាដោយចេតនា រួមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីប្រឆាំងនឹងអ្នករាជការសាធារណៈ, ហិង្សាដោយចេតនា រួមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន"

ភ្នំពេញ÷នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤ម៉០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ អី វណ្ណរិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ពាក់ព័ន្ធករណីប្រឆាំងនឹងអ្នករាជការសាធារណៈ, ហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉០០នាទីរំលងអាធ្រាត្រ។ 

១-ជនសង្ស័យឈ្មោះ អី វណ្ណរិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរ បុគ្គលិកភោគនីយដ្ឋាន ។
បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Previous Post Next Post