ជនសង្ស័យ ៦នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធធ្វើសកម្មភាពកាប់បំពង់ទីប រួចចូលទៅវាយកម្ទេចសម្ភារៈ នៅហាងមួយកន្លែងក្នុងខណ្ឌចំការមន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យ ៦នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធធ្វើសកម្មភាពកាប់បំពង់ទីប រួចចូលទៅវាយកម្ទេចសម្ភារៈ នៅហាងមួយកន្លែងក្នុងខណ្ឌចំការមន"

ភ្នំពេញ ៖ កាលពី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងក្រោមស្ថានទូតរុស្ស៊ី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យមួយក្រុម មានគ្នាចំនួន៦នាក់ បានដើរថ្មើរជើង ហើយប្រដាប់ដោយបំពង់ទីបគ្រប់ដៃ រួចដើរសំដៅទៅហាងកើតហេតុខាងលើ។
ខណៈពេលដែលជនសង្ស័យទាំងនោះ ដើរទៅជិតដល់ហាង ជនសង្ស័យទាំងនោះក៏បានឈរមើលមួយសន្ទុះ លុះបន្តិចក្រោយមក ជនសង្ស័យទាំងនោះ ក៏បានធ្វើសកម្មភាពចូលទៅក្នុងហាង ហើយយកបំពង់ទីបវា.យកម្ទេចសម្ភារៈនៅក្នុងហាង និងវា.យនារីម្នាក់ ដែលជាអ្នកគិតលុយទៀត បណ្តាលឱ្យរងរបួសស្រាល និងសម្ភារៈនៅខាងក្នុងហាងខូចខាតរាយប៉ាយពេញហាងតែម្តង។
ក្រោយមកកម្លាំងកងរាជអាវុធហ្ថតខណ្ឌចំការមនចុះមកធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ ដោយក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរចំនួន៥នាក់។
តាមសម្តីពីបុគ្គលិកដែលធ្វើការនៅក្នុងហាងនោះ បានអោយដឹងថា ពួកគាត់មិនធ្លាប់ស្គាល់ជនសង្ស័យទាំងនោះពីមុនមកនោះទេ និងក៏មិនធ្លាប់មានបញ្ហាជម្លោះជាមួយភ្ញៀវផងដែរ ប៉ុន្តែគ្រាន់តែដឹងថា ថៅកែហាងឧស្សាហ៍មានជម្លោះជាមួយគេដែលនៅខាងក្រៅ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំខ្លួនយកទៅកាន់កងរាជអាវុធហ្ថតខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

Previous Post Next Post