បុគ្គល ឈ្មោះប្រុញរឿង ជាអនុភូមិបក្យសម្ព័នរិទ្ធីសែនជ័យ២ ស្រុកបុរីអូរស្វាយ ពូកែឈូសឆាយយកដីរដ្ឋលក់ រួចរត់គេចខ្លួនបានមួយរយ:ឥឡូវស្រាប់មកលេចមុខមកសារថ្មី"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុគ្គល ឈ្មោះប្រុញរឿង ជាអនុភូមិបក្យសម្ព័នរិទ្ធីសែនជ័យ២ ស្រុកបុរីអូរស្វាយ ពូកែឈូសឆាយយកដីរដ្ឋលក់ រួចរត់គេចខ្លួនបានមួយរយ:ឥឡូវស្រាប់មកលេចមុខមកសារថ្មី"

ខេត្តស្ទឹងត្រែ៖ បន្ទាប់ពីសារព័ត៌មានតាព្រហ្ម បានចុះផ្សាយចំនួន២លេខ បកអាក្រាតរបស់បុគ្គល ឈ្មោះ ប្រុញរឿង ជាអនុភូមិឧបសម្ព័ន្ធ ភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ២ ខេត្តស្ទឹងត្រែង ។

ប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា បុគ្គលឈ្មោះ ប្រុញ រឿង ជាអនុភូមិសម្ព័ន្ធរិទ្ធីសែនជ័យ២ ដើរបោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិចំនួន៣០គ្រួសារ ឲ្យផ្តិតមេដៃស្នើសុំទៅសាលាស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីយកគ្រឿងចក្រមកឈូសឆាយធ្វើផ្លូវនោះ  បែរជាយកគ្រឿងចក្រ មកឈូសឆាយដីរដ្ឋទៅលក់ឲ្យប្រជាពលរដ្ឋមកពីខេត្តក្រចេះ ស្នួល ត្បូងឃ្មុំ កំពត ព្រៃវេង លនិងល ពេលនោះក្រុមការងារព័ត៌មានយើង ក៏បានរាយការណ៌ជូនទៅឯកឧត្តម ស្វាយសំអ៊ាង អភិបាល ខេត្តស្ទឹងត្រែង រួចមក បុគ្គលរូបនោះបានរត់គេចខ្លួនទៅសុីឈ្នួលបេះគ្រាប់ផ្លែស្វាយចន្ទីនៅខេត្តក្រចេះ បានពីរខែដែរ ប៉ុន្តែឥឡូវនេះបុគ្គល រូបនេះបានវិលត្រឡប់មកភូមិរិទ្ធីសែនជ័យ២វិញសារជាថ្មីហើយប្រហែលជាដើរតាមកន្លងចាស់ដដែល។
ប្រភពពីប្រជាពលរដ្ឋនៅភូមិរិទ្ធីសែនជ័យ២ បានបន្តថា បុគ្គលឈ្មោះ ប្រុញរឿង រូបនោះបានដើរផឹកស៊ីក្អេងក្អាងពេញភូមិ បន្តប្រើអំណាចលើបងប្អូនអ្នកភូមិ ដោយមិនខ្លាចញញើតអ្វីសោះឡើយ។
បើតាមបងប្អូនប្រជាពលរដ្ឋនៅភូមិរិទ្ធីសែនជ័យ២ បានខ្សឹបខ្សៀវប្រាប់អ្នកយកព័ត៌មានថា៖ បុគ្គលរូបនេះមិនខ្លាចញញើត អាជ្ញាធរឬច្បាប់នោះទេ មិនយូរទេបុគ្គលរូបនេះ នឹងប្រព្រឹត្តបទល្មើសលួចឈូសឆាយដីព្រៃរបស់រដ្ឋទៅលក់ឲ្យប្រជាពលរដ្ឋ មកពីបណ្តាខេត្តផ្សេងៗដូចលើកមុនទៀត ជាមិនខានបើសិនគ្មានវិធានការណាទប់ស្កាត់ទេបុគ្គលរូបនេះរឹតតែបានដៃ បំផ្លិចបំផ្ញាញឈូសឆាយយកដីរដ្ឋ រលាយហិនហោចដោយសារស្នាដៃបុគ្គល ប្រុញរឿន ជាក់ជាមិនខានឡើយ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះដែលរងការកៀបសង្កត់ពីបុគ្គល ឈ្មោះ ប្រុញរឿង នោះបានសំណូមពរទៅដល់ ឯក ឧត្តម ស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកអភិបាលស្រុក បុរីអូរស្វាយសែនជ័យ សូមជួយពិនិត្យនិងតាមដានមើលនៅសកម្មភាពរបស់ បុគ្គល ប្រុញរឿន ដ៏មហិមានោះផង ដើម្បីរួមចំណែកនាំគ្នាថែរក្សាដីព្រៃរបស់រដ្ឋឲ្យបានគង់វង្ស ម្យ៉ាងវិញទៀតឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះរស់នៅមានភាពសុខដុមរមនា ក្នុងគ្រួសារដោយជ្រកក្រោមម្លប់សន្តិភាព របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

Previous Post Next Post