ភ្នំពេញ÷នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុច ផ្លូវលេខ៣ ផ្ទះលេខ២៤៦ ក្នុងបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ ស្រ៊ុន យ៉ាហ្រេនីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ ។យោងតាមសំដី ស្ត្រីម្នាក់ឈ្មោះ ប៉ុល ពិលី ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ត្រូវជាយាយរបស់សព រងគ្រោះបានឲ្យដឹងថា ចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិហើយរូបខ្ញុំតែងតែធ្វើការអប់រំឃាត់មិនអោយដើរលេងច្រើនតែគាត់មិនដែលស្តាប់រូបខ្ញុំឡើយ រហូតនៅវេលាម៉ោង១៩:២០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់ខ្ញុំបានរៀបចំខ្លួនចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀត តែរូបខ្ញុំឃាត់មិនអោយចេញក៏ទាស់សម្តីគា្នមួយប្រាវ រួចចៅរបស់ខ្ញុំក៏ឡើងគេងក្នុងបន្ទប់បាត់ទៅ ។លុះដល់ម៉ោងកើតហេតុខាងលើរូបខ្ញុំក៏ហៅចៅស្រី តែមិនឆ្លើយតបក៏ឡើងទៅមើលក្នុងបន្ទប់ឃើញចៅស្រីគាត់ដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ ដោយឃើញសំបកថ្នាំងងុយដេកជាច្រើនគ្រាប់នៅក្បែចៅ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ត្រួតពិនិត្យ ធ្វើកំណត់ហេតុ និងកោសល្យវិច្ច័យរួចរាល់ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕







