ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ៣គ្រឿង មកអង្គុយផឹកស្រាបៀរនៅក្នុងរោងលក់ទឹកត្នោតជូរ មួយកន្លែងខណៈស្រវឹងស្រឿងៗ ដកកាំភ្លេីងរួចសុំម្ចាស់ហាងបាញ់មួយគ្រាប់ ដើម្បីបញ្ចេញកំហឹង រួចឡេីងជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។
យោងតាមសម្តីម្ចាស់ហាងឈ្មោះ ភិន ណាត ភេទប្រុសអាយុ៤៥ឆ្នាំ បានឲ្យដឹងថា មុនពេលកេីតហេតុ ជនសង្ស័យមានគ្នា៤នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ៣គ្រឿង មិនចាំស្លាកលេខមកអង្គុយផឹកនៅហាងរបស់គាត់ ខណៈអង្គុយផឹកស្រាបៀរកម្ពុជាអស់៣កញ្ច្រែង ស្រាប់តែបុរសម្នាក់ មកសុំរូបគាត់ថា បងខ្ញុំសុំបាញ់បញ្ចេញកំហឹងមួយគ្រាប់ ភ្លាមនោះបុរសនោះក៏ដេីរមកមុខហាង ដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួនមួយគ្រាប់ ធ្វេីឲ្យអ្នកលក់នឹងបុគ្គលិករត់ជាន់ជេីងគ្នា។សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមទាំងនោះក៏បានរេីសសំបកគ្រាប់ដែលបាញ់ហេីយ នាំគ្នាជិះម៉ូតូចេញទៅអស់ ទេីបរូបគាត់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យទីតាំងជាក់ស្តែង។ក្រោយកេីតហេតុអាជ្ញាធរមានសមត្ថកិច្ចបានមកដល់ត្រួតពិនិត្យចំណុចទីតាំងកើតហេតុ និងនាំម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដេីម្បីបំភ្លឺជំវិញករណីបាញ់បោះសេរីខាងលេី (អគុណសន្តិភាព)៕









