រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿង បានក្រឡាប់ផ្ងាជេីង រងការខូចខាត តែសំណាងល្អមិនមានការផ្ទុះ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿង បានក្រឡាប់ផ្ងាជេីង រងការខូចខាត តែសំណាងល្អមិនមានការផ្ទុះ"

ភ្នំពេញ៖  រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿងបានក្រឡាប់ផ្ងាជេីងរងការខូចខាតសំណាងមិនផ្ទុះខណៈកំពុងបេីកបរហេីយបួងចង្កូតគេចពីរថយន្តមួយគ្រឿងទៀត នៅចំណុចរង្វង់មូលផ្លូវល្បឿនលឿន និងមហាវិថីឈ្នះ ឈ្នះហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3E 0584 ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចរង្វង់មូល ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ធ្វេីដំណេីរចុះពីផ្លូវល្បឿនលឿន ធ្វេីឲ្យរថយន្តកុងតឺន័រចាប់ហ្វ្រាងបួងបង្កូតក៏ក្រឡាប់ផ្ងាជេីង សំណាងមិនធ្លាយហ្គាសផ្ទុះ ចំណែករថយន្តមួយគ្រឿងទៀតបន្តដំណើរទៅមុខបាត់។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុ ដោយសារតែខូចខាតផ្លូវល្បឿនលឿន ក៏ប្រគល់ឲ្យក្រុមហ៊ុនផ្លូវល្បឿនលឿន ដេីម្បីដោះស្រាយគ្នាបន្ត៕

Previous Post Next Post