បង្រ្កាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា១២នាក់ បានដើរបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ ( ហៅវត្តស្វាយសុខោ)ក្នុងទឹកដី ក្រុងព្រៃវែង"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្រ្កាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា១២នាក់ បានដើរបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ ( ហៅវត្តស្វាយសុខោ)ក្នុងទឹកដី ក្រុងព្រៃវែង"

ព្រៃវែង÷ សូមកុំយកព្រះពុទ្ធសាសនាមកលេងសើច )មនុស្សចំនួន ១២នាក់ខ្លែងបន្លំ ធ្វើជាលោកសង្ឃ មានដៃ មានជើង ដូចគេដែរ មិនខំប្រឹងរកសុីទេ សុខចិត្តធ្វើចោរក្លែងបន្លំធ្វើជាលោកសង្ឃទៅវិញដើរបិណ្ឌបាត្រគ្រប់វត្តអោយតែមានកម្មវិធីបុណ្យ ។

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជើងទឹក ការិយាល័យសង្គមកិច្ច និងសុខុមាលសង្គម ចុះបង្រ្កាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា១២នាក់ បានគោចរបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ ( ហៅវត្តស្វាយសុខោ) ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
បច្ចុប្បន្នព្រះសង្ឃក្លែងក្លាយនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង និងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបបទតាមនីតិវីធីច្បាប់ ៕

Previous Post Next Post