ភ្នំពេញ : ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នំា២០២៣ គឺជាការរំឭកដល់កូនចៅខ្មែរគ្រប់ៗជំនាន់ នូវប្រវត្តិសាស្រ្តដ៏ជូរជត់ដែលប្រទេសជាតិបានជួបប្រទះ និងជាការដាស់ស្មារតីយើងគ្រប់រូបឱ្យរៀនសូត្រពីបទពិសោធន៍នេះដើម្បីធានាថាមិនឱ្យកំហុសនៃអតីតកាលអាចត្រលប់មកសារជាថ្មី។
យើងខ្ញុំជាយុវជនជំនាន់ក្រោយ ចងចាំមិនភ្លេចនូវសោកនាដកម្ម និងមហាវិនាសកម្មដែលប្រជាជាតិកម្ពុជាបានឆ្លងកាត់នៅក្នុងសម័យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ យើងខ្ញុំសូមលំឱនកាយ វាចា ចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ដោយក្តីអាលោះអាល័យបំផុត។ទោះបីជា កម្ពុជាបច្ចុប្បន្នកំពុងមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលកំពុងនាំកេរ្ដិ៍ឈ្មោះ និងកិត្តិយសកម្ពុជាកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ ជាពិសេសមោទកភាពនៃការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលថ្មីៗនេះ តែយើងខ្ញុំជាយុវជនមិនបំភ្លេចនូវសោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដ និងជនរងគ្រោះនោះទេ ៕
.jpg)





