ទីតាំងការដ្ឋានសំណង់មួយកន្លែងសាងសង់របងថ្មរំលោភដីចំណីផ្លូវសាធារណៈ ថែមទាំងបូមខ្សាច់លុបទន្លេធ្វើជាកម្មសិទ្ធរបស់ខ្លួន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងការដ្ឋានសំណង់មួយកន្លែងសាងសង់របងថ្មរំលោភដីចំណីផ្លូវសាធារណៈ ថែមទាំងបូមខ្សាច់លុបទន្លេធ្វើជាកម្មសិទ្ធរបស់ខ្លួន"

ភ្នំពេញ៖ការដ្ឋានសំណងមួយកន្លែងដែលមានតំណាងឈ្មោះ ភណ្ឌ ហៃ នៅតែបន្តធ្វើរបងព័ទ្ធ យកដីចំណីផ្លូវសាធារណៈប្រវែងជាង៧ម៉ែត្រ និងបន្តចាក់ដីខ្សាច់លុបចូលទន្លេ យកធ្វើជាកម្មសិទ្ធិថែមទៀតផង បើទោះបីជាអាជ្ញាធរ ហាមឃាត់ការសាងសង និងណែនាំឲ្យរុះរើចេញយ៉ាងណាក៏ដោយ ។

ទីតាំងការដ្ឋានសំណងមួយកន្លែងនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមរូបភាព របស់អង្គភាពយើងទទួលបាន កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងមកថ្មីៗ ដោយការដ្ឋានសំណង់ខាងលើ បន្តសាងសង់រហូតរួចរាល់ ព្រមទាំងបានបូមខ្សាចលុបទន្លេថែមទៀតផង ដោយមិនញញើត នឹងចំណាត់ការរបស់អាជ្ញាធរបន្តិចសោះឡើយ ។
គួរបញ្ចាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារសំណង់ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ស្រេង គីមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌ បានចុះធ្វើការត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែង ដែលមាន ឈ្មោះ ភណ្ឌ ហៃ ភេទប្រុស ជាអ្នកតំណាងឲ្យម្ចាស់ដី មានទីតាំងស្ថិតនៅផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានរកឃើញថា ទីតាំងខាងលើ បានសាងសង់របងថ្ម ពុំមានលិខិតអនុញ្ញាត និងសាងសង់ចូលដីចំណីផ្លូវសាធារណៈរបស់រដ្ឋប្រវែង ៧,៥០ ម៉ែត្រ និងបានសម្រេចណែនាំឲ្យម្ចាស់សំណង់បញ្ឈប់ការសាងសង់ ព្រមទាំងត្រូវរុះរើរបងថ្ម ដែលបានសង់ចូលដីចំណីផ្លូវសាធារណៈនោះចេញវិញផងដែរ។
ក្នុងនោះក្រុមការងារសំណង់ខណ្ឌច្បារអំពៅ ដោយទុករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃធ្វើកំណត់ហេតុថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២តទៅ ហើយនៅក្នុងកំណត់ហេតុបានបញ្ជាក់ថា «ក្នុងករណី មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ ដែលមានជាធរមាន» ប៉ុន្តែគួរឱ្យស្ដាយ មកដល់ពេលនេះម្ចាស់សំណង់នៅបន្តការសាងសង់ និងបានចាក់ដីខ្សាច់លុបទន្លេបន្ថែមទៀតផងដែរ។
ជុំវិញករណីនេះ អង្គភាពយើង បានសុំការបំភ្លឺពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតាមរយៈប្រព័ន្ធ Telegram នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែគ្មានការឆ្លើយតប។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មានវិធានការបែបណា ចំពោះម្ចាស់ទីតាំងខាងលើ ដែលហ៊ានសាងសង់សំណង់ដោយខុសច្បាប់ រំលោភដីចំណីផ្លូវសាធារណៈ និងចាក់ដីលុបចូលក្នុងទន្លេយ៉ាងគឃ្លើនបែបនេះ ៕

Previous Post Next Post