សមត្ថកិច្ចចាប់ខ្លួន លោក ដេវីដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា បានហើយ'
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចចាប់ខ្លួន លោក ដេវីដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា បានហើយ'

ខេត្តព្រះសីហនុ : នៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនហើយ លោក ដេវីដឆាណាយវ៉ា ហៅក្រៅកូនមានវាសនា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មាន កន្លែងកំណើតសង្កាត់លេខ៥..មានទីលំនៅមុនពេលចាប់ខ្លួនស្នាក់ផ្ទះលេខ២១២អឺ២ផ្លូវសីហនុភូមិ៤សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានី ភ្នំពេញ ។

ដោយត្រូវបានចោទ ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបទបរិហាកេរិ៏្តជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិចំណោតរាមឃុំចំណោតរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីអំឡុងខែមិនាឆ្នាំ២០២៣បទល្មើសដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៩៤មាត្រា២៩៥នឹងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ដីកាបង្គាប់អោយឃុំខ្លួនដោយលោកផាត់ពៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ  ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Previous Post Next Post