ក្រុមយុវជនជាច្រើននាក់ នាំគ្នាបង្ហោះម៉ូតូតាមផ្លូវ ត្រូវបានសមត្ថកិច្ចជិះប្រដេញតាម ឃាត់បានម៉ូតូចំនួន៥គ្រឿង និងមនុស្សចំនួន១១នាក់"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមយុវជនជាច្រើននាក់ នាំគ្នាបង្ហោះម៉ូតូតាមផ្លូវ ត្រូវបានសមត្ថកិច្ចជិះប្រដេញតាម ឃាត់បានម៉ូតូចំនួន៥គ្រឿង និងមនុស្សចំនួន១១នាក់"

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅចំណុចស្តុប៦០ម៉ែត្រ តាមមហាវិថីផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ក្រមការចង្អុលបង្ហាញ ពីលោក អ៊ុក ប៉ូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌ បានចេញអន្តរាគម៍ប្រដេញតាមឃាត់ជាបន្តបន្ទាប់ នៅចំណុចនេះ នៅម្ដុំស្តុប៦០ម៉ែត្រ ហើយកម្លាំងក៏ ស្ទាក់ឃាត់បានម៉ូតូចំនួន៥គ្រឿង និងមនុស្សចំនួន១១នាក់ រួចធ្វើការត្រួតពិនិត្យឆែកឆេរខ្លួនប្រាណ តែរកមិនឃើញមានអ្វីពាក់ព័ន្ធបទល្មើសឡើយ ក៏នាំមកកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ។
ដោយក្រុមយុវជននេះ ពួកគេខ្លះមានអាយុត្រឹមតែ១៣ ឬ១៤ឆ្នាំ និងអាយុ១៧ឆ្នាំតែប៉ុណ្ណោះ  ត្រូវធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំព្រឹកឡើងធ្វើការសាកសួរបន្ត តើមានពាក់ព័ន្ធបទល្មើសអ្វីដែលគួរឲ្យកត់សម្គាល់ ឬក៏មិនពាក់ព័ន្ធ? ។
ប៉ុន្តែបើសិនមិនពាក់ព័ន្ធបទល្មើសអ្វីទេ សមត្ថកិច្ចនឹងធ្វើការអប់រំ ណែនាំ ព្រមទាំងពិន័យឱ្យដោះកង់មុខ រត់ជាច្រើនជុំ ហើយឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ ដើម្បីកុំឲ្យចេះតែធ្វើអំពើ ដែលមិនគប្បីការបង្ហោះម៉ូតូតាមដងផ្លូវសាធារណ:ដូចនេះតទៅទៀត៕

Previous Post Next Post