ភ្នំពេញ៖ នៅថ្ងែទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌចំការមន បានឃាត់ជនសង្ស័យ២នាក់ ពីបទរក្សាទុកសារធាតុញៀន នៅចំណុចខាងមុខផ្ទះវីង ក្នុងភូមិ៥ ក្រុម៣២ ផ្លូវព្រះមន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ជាប ឡេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។វត្ថុតាងដកហូតមាន៖ ក្រាមសថ្លាចំនួន១ កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាក Scoopy ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1JD 3963 ។ជនសង្ស័យទី២ឈ្មោះ ផៃ សុខសាន ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរយាមផ្ទះអោយគេ ស្នាក់នៅបន្ទប់ជួល នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។វត្ថុតាងដកហូតមាន៖ ម្សៅក្រាមសថ្លា ចំនួន ២ កញ្ចប់តូច និងម៉ូតូកូនទា១គ្រឿងពណ៌ស ។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ជំនាញខណ្ឌ-ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕




