បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច (ម៉ូតូ)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច (ម៉ូតូ)

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃ២៧មខែមិថុនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបង្ក្រាបក្រុមជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីលួច (ម៉ូតូ)។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថាសម្ភារៈបាត់បង់៖ -ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំ២០២០ លេខតួនឹងលេខម៉ាស៊ីន ៨១៦៧៤០១ ពាក់ ផ្លាកលេខ កណ្ដាល 1AF-7358 (របស់ជនរងគ្រោះ យកបានមកវិញ)។

ជនរងគ្រោះមានឈ្មោះ សោម សុណា ភេទស្រី  អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងបានរៀបរាប់ប្រាប់ថា,នៅមុនពេលកើតហេតុជនរងគ្រោះបានបើកទ្វារផ្ទះដើម្បីឆុងកាហ្វេលក់ ហើយបានបណ្ដើរម៉ូតូរបស់ ខ្លួនទុកខាងមុខផ្ទះ ដោយទុកកូនសោរជាប់ម៉ូតូ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែឃើញមានជនសង្ស័យ ចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកZOOMERX ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1AQ-3588 មកឈប់ខាង មុខផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យម្នាក់បានដើរចូលផ្ទះជនរងគ្រោះដើម្បីទិញមី  ចំណែកជន រងគ្រោះបានទៅយកមីឲ្យ ស្រាប់តែជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះចេញ ហើយនាំគ្នាជិះគេចខ្លួន ទៅទិសខាងជើងបាត់ទៅ ។
បន្ទាប់មកដោយម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រព័ន្ធGPS ទើបរាយការណ៍ទៅ កម្លាំងប៉ុស្ដិ៍នគរបាលឆក់ឈើនាង ហើយឆែកតាមប្រព័ន្ធGPS ដើម្បីដេញតាមពីក្រោយរហូតឃើញទីតាំង របស់ជនសង្ស័យ បន្ទាប់មកទើបកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងកម្លាំងផ្នែកជំនាញស្រុក បានសហការជាមួយ កម្លាំងប៉ុស្ដិ៍កាកាបទី១ និងកម្លាំងផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំ ។
ជនសង្ស័យទាំង៣នាក់មាន ៖

១-ឈ្មោះ កែវ ភារុន ហៅពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មេក្លោងអ្នកលក់ម៉ូតូ ឃាត់ខ្លួន) ធ្លាប់ជាប់មណ្ឌលបន្សាបសារធាតុញៀន៣ខែ។២-ឈ្មោះ តូ តួ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាព ឃាត់ខ្លួន) ធ្លាប់ពន្ធនាគារខេត្តបាត់ដំបង ចំនួន០៣លើ ករណីហិង្សាដោយចេតនា ជាប់រយៈពេល២ខែ ករណីអំពើលួចម៉ូតូ ជាប់រយៈពេល២ឆ្នាំ និងជាប់ពន្ធនាគារព្រៃស ករណីជួញដូរដោយខុសច្បាប់សារធាតុញៀន រយៈពេល២ឆ្នាំ ។៣-ឈ្មោះ កែវ ភារៈ ហៅណាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាព គេចខ្លួន)។ ដោយចាប់យកមកវត្ថុតាងមាន ៖១-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំ២០២០ លេខតួនឹងលេខម៉ាស៊ីន៨១៦៧៤០១ ពាក់ ផ្លាកលេខ កណ្ដាល 1AF-7358 (របស់ជនរងគ្រោះ យកបានមកវិញ)។២-ម៉ូតូម៉ាកZOOMER X ពណ៌ខ្មៅ លេខម៉ាស៊ីន៥១០២៧១២ ពាក់ផ្លាកលេខកណ្ដាល 1AQ-3588 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។៣-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ បិតតែមឆ្នាំ២០១៩ លេខតួនឹងលេខម៉ាស៊ីន៨២៨២៩៧១ ពាក់ផ្លាក់ លេខ ភ្នំពេញ 1DF-4050 ។៤-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ បិតតែមឆ្នាំ២០១៥ លេខតួនឹងលេខម៉ាស៊ីន៨៥៨១១០៨ ពាក់ផ្លាក់ លេខ កណ្ដាល 1Z-1534 ។៥-ដែកកាងជើងកន្ត្រក់ម៉ូតូខាងមុខ ០៤ ដែកចង្អើម៉ូតូកណ្ដាល០៤ ដែកកាងម៉ាស៊ីនម៉ូតូ០៥ ដែកចង្កឹះលេខម៉ូតូ០១ ក្បាំងក្បាលម៉ូតូម៉ាកសង់០២ ផ្លាកកម៉ូតូសង់០១ កញ្ចក់មើលក្រោយ០២គូ ស៊ីផ្លេ០៣ ដុំសោរ ម៉ូតូ០២ ក្បាំងម៉ូតូ០៣បំណែក កង់ម៉ូតូចំនួន០២ ពោះវៀនម៉ូតូ០២ ក្បាំងបំពុងស៊ីមាំងម៉ូតូ០២ កូនសោរម៉ូតូ ០៤ ដែកកាប់០៣ កន្ត្រៃ០៤ ឧបករណ៍កូនសោរសម្រាប់ដោះគ្រឿងមួយចំនួន។៦-អាវុធកែច្នៃដាវចំនួន០១ និងមួកសុវត្ថិភាពចំនួន០២(ពណ៌ស០១ ពណ៌ខ្មៅ០១)។៧-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកOPPO ពណ៌ខៀវចំនួន០១ ម៉ាកIphone 6 ពណ៌ទឹកប្រាក់០១គ្រឿង ។
ជនសង្ស័យឈ្មោះ តូ តួ បានឆ្លើយសារភាពថាខ្លួននិងឈ្មោះ កែវ ភារៈ បានបបួលគ្នាជិះម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ លេខម៉ាស៊ីន៥១០២៧១២ ពាក់ផ្លាកលេខកណ្ដាល 1AQ-3588 ចេញធ្វើសកម្មភាព ដើរលួចម៉ូតូរបស់គេ បន្ទាប់ពីលួចបានហើយខ្លួននិងបក្ខពួកបានយកម៉ូតូទៅឲ្យឈ្មោះ កែវ ភារុន ជាបងប្រុស របស់ឈ្មោះ កែវ ភារៈ ជាអ្នកលក់ ពេលបានលុយចែកគ្នា និងទិញថ្នាំញៀនប្រើប្រាស់រួមគ្នា។
ចំណែកជនសង្ស៏យឈ្មោះ កែវ ភារុន បានសារភាពថាខ្លួនពិតជាទទួលយកម៉ូតូដែលបក្ខពួករបស់ខ្លួនធ្វើ សកម្មភាពលួចគេបានមក ហើយយកទៅផ្សព្វផ្សាយលក់ ពេលបានលុយចែកគ្នាចាយ។បច្ចុប្បន្នចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕
Previous Post Next Post