ទិញផ្ទះតម្លៃជាង១លានដុល្លារ បង់រំលស់អស់ជាង ១៨ម៉ឺនដុល្លារ ពេលអស់លទ្ធភាពបង់ សុំដកលុយវិញខ្លះ តែខាងក្រុមហ៊ុន មិនព្រម"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទិញផ្ទះតម្លៃជាង១លានដុល្លារ បង់រំលស់អស់ជាង ១៨ម៉ឺនដុល្លារ ពេលអស់លទ្ធភាពបង់ សុំដកលុយវិញខ្លះ តែខាងក្រុមហ៊ុន មិនព្រម"

ភ្នំពេញ ÷ទិញផ្ទះតម្លៃជាង១លានដុល្លារ បង់រំលស់អស់ជាង ១៨ម៉ឺនដុល្លារ ពេលអស់លទ្ធភាពបង់ សុំដកលុយវិញខ្លះ តែក្រុមហ៊ុន មិនបានអោយសូម្បីមួយរៀល ខណៈផ្ទះក៏មិនទាន់បានសង់រួច ។

យោងតាមម្ចាស់គណនី Chang Sofiya បានសរសេររៀបរាប់ថា  សូមសម្តេចពុក ជួយរកយុត្តិធម៍អោយកូនផង កូនមេម៉ាយ ត្រូវទទួលបន្ទុកចិញ្ចឹមកូនដល់ទៅ ៤នាក់ និងម្តាយក៏ចាស់ ចឹងបន្ទុកទាំងអស់គឺធ្លាក់លើកូនជាអ្នករ៉ាប់រង ហេតុអីក៏កូនត្រូវជួបរឿងអយុត្តិធម៌ចឹង  កូនបានទិញនៅបុរី A Ressort Villa តំលៃ 1,100,000$ កក់ដំបូង 550,00$ ខែបន្ទាប់បង់ 11,000$ រហូតគ្រប់ (220,000$ រយៈពេល20ខែ) ប៉ុន្តែគិតចាប់ពីពេលទិញមកនាងខ្ញុំបង់បាន17ខែហើយ គិតត្រឹមថ្ងៃ 28ខែ1ឆ្នាំ2023 ចំនួនលុយបង់( 187000$ លុយដើមសុទ្ធ)។
ដោយសារខ្ញុំអស់លទ្ធភាព បង់បន្ត ហើយខ្ញុំក៏ព្យាយាមសុំសំរួលជាមួយបុរី សុំចំនួនលុយដើមខ្លះមកវិញ  ព្រោះលុយដែលនាងខ្ញុំបង់គឺជាលុយដើមសុទ្ធមិនមែនរំលោះ តែខាងបុរីដាច់ខាតមិនព្រម ឆាតក៏លែងតប មួយវិញទៀតផ្ទះទិញតាំងពីថ្ងៃទី ២៨ ខែ០១ ឆ្នាំ ២០២២ គឺធ្វើបានតែប៉ុណ្ណឹងទេ  មុននិងខ្ញុំសុំសំរួលជាមួយបុរី នាងខ្ញុំព្យាយាមរកអ្នកស្គាល់និងអ្នកផ្សេងៗទិញដែរ តែពេលគេទៅមើល គឺគ្រប់គ្នាមិនហ៊ានទិញទេ  ព្រោះគាត់ថាទិញ១ឆ្នាំ ៥ខែហើយ ទើបបានសសរប៉ុណ្ណឹង ចឹងគាត់អត់ហ៊ានទិញទេ បន្ទាប់មកខ្ញុំក៏សំរេចចិត្តសុំសម្រុសសម្រួលខាងបុរី សុំចំនួនលុយ 50%មកវិញ ។
ចំណែកខាងបុរីដាច់ខាតមិនព្រមអោយទេ ដោយនិយាយថា យោងតាមកិច្ចសន្យាទិញលក់ តែហេតុអីខាងបុរីមិនយោគយល់ខ្លះ ព្រោះនេះជាលុយសុទ្ធរបស់នាងខ្ញុំកំលាំងញើសឈាមនាងខ្ញុំ  ហើយឥលូវខ្ញុំពិតជាអស់លទ្ធភាពបង់បន្តមែន ចំនួនលុយ187000$ ពិតជាច្រើនណាស់សំរាប់កូន សូមសម្តេចពុកជួយកូនផង ដើម្បីកូនបន្តចិញ្ចឹមជីវិតក្មេងទាំង៤ និងម្ដាយចាស់ជរា បន្តទៀត កូនសុំលើកម្រាមដៃដប់សុំអោយសម្តេចពុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយកូនផង សូមបងប្អូនជួយស៊ែរដើម្បីអោយសម្តេចពុកបានឃើញផង ៕

Previous Post Next Post